ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបង្ហាញថា ចិនអាចប្រឈមនឹងការរាត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ

    BY Pheakdey November 15, 2021
    របាយការណ៍មួយបង្ហាញថា ចិនអាចប្រឈមនឹងការរាត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចិនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍នៅតំបន់ភាគឦសានប្រទេសហាក់កើនឡើងគួរឲ្យគត់សម្គាល់។ បើតាមរបាយការណ៍មួយបានបង្ហាញថា គិតចាប់ពីថ្ងៃទី ១៧ ខែតុលា​ មកដល់ត្រឹមថ្ងៃទី ១៤ ខែវិច្ឆិកា ម្សិលមិញនេះ នៅតំបន់ភាគឦសានប្រទេសចិនមានករណីចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ១,៣០៨ករណី ខណៈមួយរដូវក្តៅកន្លងមកនៅទូទាំងប្រទេសចិនមានករណីឆ្លងនៅតាមសហគមន៍ត្រឹម ១,២៨០ ករណីប៉ុណ្ណោះ។

    គួរបញ្ជាក់ថា តំបន់ភាគឦសានប្រទេសចិនដែលកំពុងមានការរាត្បាតជំងឺកូវីដ ១៩ នោះមានខេត្តធំៗចំនួន ២១ មានតំបន់និងក្រុងសំខាន់ៗមួយចំនួនទៀត ហើយទីក្រុង Dalian  គឺជាទីកន្លែងដែលមានការរាតត្បាតខ្លាំងជាងគេ។ នៅក្នុងអំឡុងពេលនេះអាជ្ញាធរចិនបានកំណត់ឲ្យពលរដ្ឋដែលបានធ្វើដំណើរមកពីក្រុង Dalian ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតផង មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសចិន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៨,៣១៥នាក់ និងស្លាប់សរុបចំនួន ៤,៦៣៦នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: