ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រួសារជនជាតិអូស្ត្រាលីមួយមានសំណាងត្រូវគេជួយសង្គ្រោះជីវិតទាន់ពេល ក្រោយជាប់នៅលើវាលខ្សាច់អស់រយៈពេល ៤ថ្ងៃ

    BY Pheakdey November 16, 2021
    គ្រួសារជនជាតិអូស្ត្រាលីមួយមានសំណាងត្រូវគេជួយសង្គ្រោះជីវិតទាន់ពេល ក្រោយជាប់នៅលើវាលខ្សាច់អស់រយៈពេល ៤ថ្ងៃ

    អូស្ត្រាលី៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា មានគ្រួសារជនជាតិអូស្ត្រាលីមួយដែលមានសមាជិកចំនួន ៤នាក់ មានសំណាងនៅរស់មានជីវិតនិងត្រូវបានគេជួយសង្គ្រោះទាន់ពេល ក្រោយពីពួកគាត់បានជាប់នៅលើវាលខ្សាច់អស់រយៈពេល ៤ថ្ងៃ។ ប្រភពខាងលើបានរម្លឹកថា មុនពេលកើតហេតុ លោក Perth និងប្រពន្ធរួមជាមួយនិងកូនតូចៗចំនួន ២នាក់ផ្សេងទៀតបានធ្វើដំណើរកំសាន្តដោយរថយន្តនិងត្រូវបើកកាត់វាលខ្សាច់ធំនៅតំបន់ភាគកណ្តាលប្រទេសអូស្រ្តាលីគឺវាល់ខ្សាច់ Simpson ។

    ជាអកុសលក្នុងពេលបើកាត់វាល់ខ្សាច់នោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងឆាប់រហ័សមួយធ្វើឲ្យរថយន្តត្រូវជាប់ផុងនៅក្នុងភក់និងខូចមិនអាចធ្វើដំណើរទៅមុខបានតែម្តង។ ភ្លាមៗនោះលោក Perth ក៏បានបង្ហាញពីសញ្ញាអាសន្នដែរ តែទម្រាំតែក្រុមអ្នកជួយសង្គ្រោះអាចកំណត់ទីតាំងរបស់គាត់និងអាចធ្វើទៅដល់កន្លែងកើតហេតុគឺគេត្រូវការពេលចំនួន ៤ថ្ងៃ ដ្បិតក្នុងអំឡុងពេលនោះភ្លៀងបានបន្តធ្លាក់រហូតនិងបានបង្កជាការរំខានយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ បើតាមលោក Perth បានឲ្យដឹងថា ក្នុងរយៈ ៤ថ្ងៃនោះ លោកនិងក្រុមគ្រួសាររស់នៅដោយភាពភ័យខ្លាចនិងពិបាកបំផុត ហើយបើក្រុមអ្នកជួយសង្គ្រោយមកយឺតជាងនេះបន្តិច ប្រហែលជាក្រុមគ្រួសាររបស់លោកត្រូវស្លាប់នៅលើវាលខ្សាច់នោះហើយ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: