អន្តរជាតិ

រុស្ស៊ីគ្រោងនាំចេញវ៉ាក់សាំងកូវីដក្នុងទម្រង់ជាស្រ្ពាយបាញ់តាមរន្ធច្រមុះនៅឆ្នាំក្រោយ

BY
Pheakdey
November 25, 2021

រុស្ស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសរុស្ស៊ីគ្រោងនឹងនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងទម្រង់ជាស្រ្ពាយបាញ់តាមរន្ធច្រមុះ ដោយវ៉ាក់សាំងនេះត្រូវបានគេចម្រាញ់ចេញពីវ៉ាក់សាំងប្រភេទ Sputnik V ដែលគេធ្លាប់ប្រើជាថ្នាំចាក់នាពេលកន្លង។ បើតាមលោក Kirill Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានបញ្ជាក់ថា គម្រោងនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាប្រភេទស្រ្ពាយបាញ់តាមរន្ធច្រមុះនេះនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំក្រោយ ហើយវ៉ាក់សាំងប្រភេទថ្មីនេះនឹងក្លាយជាជម្រើសល្អបំផុតមួយនៅក្នុងទីផ្សារវ៉ាក់សាំងនៅលើពិភពលោកផងដែរ។

លោក Kirill Dmitriev

ប្រភពខាងលើបានបន្តថា បើទោះជាក្នុងអំឡុងពេលនេះវ៉ាក់សាំងប្រភេទ Sputnik V ដែលផលិតឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីនៅមិនទាន់មានការទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកនិងទីភ្នាក់ងារឱសថអឺរ៉ុបក៏ដោយ តែវ៉ាក់សាំងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយរួចទៅហើយនៅក្នុងប្រទេសរុស្ស៊ី។ ជាក់ស្តែងកាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកាម្សិលមិញនេះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បានអញ្ជើញទៅវ៉ាក់សាំង Sputnik V សម្រាប់ជាដូសជំរុញរបស់គាត់ផងដែរ ខណៈកាលពី ៦ខែមុនគាត់ធ្លាប់ចាក់វ៉ាក់សាំងប្រភេទចំនួន ២ដូសរួចមកហើយ៕

 លោកប្រធានាធិបតី Vladimir Putin

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: