ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញចិនរកឃើញអ្នកឆ្លងកូវីដ ៩១នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១ខែចុងក្រោយនេះ

    BY Pheakdey December 1, 2021
    ម្សិលមិញចិនរកឃើញអ្នកឆ្លងកូវីដ ៩១នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១ខែចុងក្រោយនេះ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ៩១ ករណី ដែលវាជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតមួយបើគិតក្នុងរយៈពេល ១ខែចុងក្រោយនេះ។ គណៈកម្មការសុខភាពជាតិចិនបានបញ្ជាក់ថា ករណីឆ្លងទាំងអស់នេះត្រូវបានរកឃើញនៅក្នុងតំបន់ Inner Mongolia ខណៈតួលេខអ្នកឆ្លងបានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនពី ២១ករណីនៅក្នុងថ្ងៃទី ២៩ វិច្ឆិកា ហើយឡើងរហូតដល់ ៩១ករណីនៅក្នុងថ្ងៃទី ៣០ វិច្ឆិកានេះ។

    គួបញ្ជាក់ថា ប្រសិនបើចិននៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃដូចនេះ ទោះក្នុងចំនួនតិចតួចក៏ដោយ តែវាបានបង្ហាញថាផែនការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ឲ្យស្ថិតនៅក្នុងកម្រិតសូន្យមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់ដែលអាជ្ញាធរចិនធ្លាប់បានកំណត់នាពេលកន្លងមកនោះគឺមិនទទួលបានជោគជ័យនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៨,៨២៤ ករណី និងស្លាប់សរុបចំនួន ៤,៦៣៦ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: