ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរនាំគ្នាចុះជួយរុញយន្តហោះមួយគ្រឿង ក្រោយបែកកង់កណ្តាលផ្លូវ (មានវីដេអូ)

    BY Pheakdey December 9, 2021
    អ្នកដំណើរនាំគ្នាចុះជួយរុញយន្តហោះមួយគ្រឿង ក្រោយបែកកង់កណ្តាលផ្លូវ (មានវីដេអូ)

    នេប៉ាល់៖ វីដេអូមួយដែលបង្ហាញពីសកម្មភាពអ្នកដំណើរមួយក្រុមនាំគ្នាជួយរុញយន្តហោះមួយគ្រឿងត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញអ៊ីនធឺណិតនិងកំពុងទទួលបានកាចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក។ យើងយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន MSN បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿខាងនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះ Bajura ក្នុងទីក្រុង Kolti នៃប្រទេសនេប៉ាល់។

    ប្រភពខាងលើបន្តថា មូលហេតុដែលក្រុមអ្នកដំណើរនាំគ្នាទៅជួយរុញយន្តហោះក៏ព្រោះតែយន្តហោះនោះបានបែកកង់កណ្តាលផ្លូវ ហើយគេព្យាយាមរុញវាទៅកាន់កន្លែងជួសជុលដែលមាននៅក្នុងព្រលានយន្តនោះស្រាប់។ យ៉ាងណាក្តី ពុំមានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ព្រោះយន្តហោះបានបែកកង់ក្រោយពេលដែលយន្តហោះបានចុះចតដោយសុវត្ថិភាពរួចហើយ។ លោកអ្នកអាចទស្សនាសកម្មភាពនេះនៅក្នុងវីដេអូដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ MSN

    Share This Post: