ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនសម្រេចប្រើប្រាស់វ៉ាក់សាំង Moderna សម្រាប់ចាក់ជាដូសជម្រុញជូនពលរដ្ឋខ្លួន

    BY Pheakdey December 16, 2021
    ជប៉ុនសម្រេចប្រើប្រាស់វ៉ាក់សាំង Moderna សម្រាប់ចាក់ជាដូសជម្រុញជូនពលរដ្ឋខ្លួន

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia  បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសជប៉ុនបានសម្រេចជាផ្លូវការថានឹងជ្រើសរើសយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna សម្រាប់ចាក់ជាដូសជម្រុញ ឬដូសទី ៣ជូនពលរដ្ឋខ្លួន។ តាមគម្រោងគឺអាជ្ញាធរសុខាភិបាលជប៉ុននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនពលរដ្ឋដែលមានអាយុលើសពី ១៨ឆ្នាំឡើងទៅនៅទូទាំងប្រទេសមុនពេលបិទបញ្ចប់ខែធ្នូ ឆ្នាំ ២០២១នេះ។

    គួរបញ្ជាក់ថា នាពេលកន្លងអាជ្ញាធរសុខាភិបាលជប៉ុនបានប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជាដូសទី១ និងទី២ ហើយគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលជប៉ុនបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបាន ៧៨% ខណៈជប៉ុនមានពលរដ្ឋសរុបជាង ១២៥លាននាក់។ បើតាមលោក Shigeyuki Goto ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញនឹងត្រូវធ្វើឡើងឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំជូនពលរដ្ឋឲ្យបានឆាប់រហ័សសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ ប្រភេទអូមីក្រុង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: