ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវគេបណ្តេញឲ្យចុះពីយន្តហោះភ្លាមៗក្រោយរូបគាត់យកខោក្នុងមកពាក់ជំនួសម៉ាស់ដើម្បីផ្ចាញ់ផ្ចាលដល់វិធានការរបស់អាជ្ញាធរ

    BY Pheakdey December 17, 2021
    បុរសម្នាក់ត្រូវគេបណ្តេញឲ្យចុះពីយន្តហោះភ្លាមៗក្រោយរូបគាត់យកខោក្នុងមកពាក់ជំនួសម៉ាស់ដើម្បីផ្ចាញ់ផ្ចាលដល់វិធានការរបស់អាជ្ញាធរ

    អាមេរិក៖អ្នកដំណើរម្នាក់ត្រូវបានគេបង្ខំឲ្យចុះចេញពីយន្តហោះភ្លាមៗក្រោយរូបគាត់បានយកខោក្នុងពណ៌ក្រហមមួយមកពាក់ជំនួសម៉ាស់ ដើម្បីផ្ចាញ់ផ្ចាលដល់វិធានការអនាម័យដែលតម្រូវឲ្យអ្នកដំណើរពាក់ម៉ាស់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ម្សិលមិញនេះ នៅឯប្រលានយន្តហោះ Fort Lauderdale ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

    អ្នកដំណើរដែលត្រូវគេបណ្តេញឲ្យចុះពីយន្តហោះទាំងបង្ខំនេះមានឈ្មោះថា Adam Jenne ភេទប្រុសនិងមានអាយុ៣៨ ឆ្នាំ។ អ្នកដំណើររូបនេះបានប្រាប់ឲ្យដឹងថា វាមិនសមហេតុផលទាល់តែសោះដែលតម្រូវឲ្យអ្នកដំណើរត្រូវពាក់ម៉ាស់ក្នុងពេលអង្គុយលើយន្តហោះ តែពេលដែលត្រូវទិញអាហារមកញ៉ាំក្នុងពេលជិះយន្តហោះគឺអ្នកដំណើរអាចដោះម៉ាស់ចេញហើយញ៉ាំអាហារបានជាធម្មតា។ ព្រោះហេតុផលនេះហើយទើបលោកមិនចង់ពាក់ម៉ាស់នោះទេ ព្រោះបើពាក់តែក្នងពេលអង្គុយ ហើយដោះចេញពេលញ៉ាំអាហារគឺមេរោគនៅតែឆ្លងដូចគ្នាដដែល។ យ៉ាងណាក្តី សកម្មភាពលោក Adam Jenne ត្រូវបានគេចាត់ទុកថា ជាការបំពាននិងផ្ចាញ់ផ្ចាលចំពោះវិធានការរបស់អាជ្ញាធរយ៉ាងខ្លាំង ទើបរូបគាត់ត្រូវគេបណ្តេញចេញពីយន្តជាបន្ទាន់តែម្តង៕

    អត្តបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: