ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដជាង ៣០០នាក់ ខណៈតួលេខអ្នកឆ្លងអូមីក្រុងកើនដល់ ៧១នាក់

    BY Pheakdey December 24, 2021
    ម្សិលមិញនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដជាង ៣០០នាក់ ខណៈតួលេខអ្នកឆ្លងអូមីក្រុងកើនដល់ ៧១នាក់

    សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣២២នាក់ និងបានរកឃើញអ្នកស្លាប់ចំនួន ២នាក់ សម្រាប់របាយការណ៍នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ម្សិលមិញនេះ។ ក្នុងចំណោមករណីឆ្លងសរុបខាងលើនេះគឺមាន ៨៩នាក់ជាករណីនាំចូល តែយ៉ាងណាក្តីអាជ្ញាធរសុខាភិបាលសិង្ហបុរីមិនបានបញ្ជាក់ថាក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានករណីឆ្លងមេរោគអូមីក្រុងឬក៏អត់នោះទេ។

    ប្រភពខាងលើបាបានបន្តថា តួលេខអ្នកកូវីដ ១៩ ប្រចាំថ្ងៃខាងលើនេះហាក់មានការថតចុះបន្តិច បើធៀបទៅនឹងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ ខណៈអាជ្ញាធរសិង្ហបុរីនៅបន្តបិទជើងហោះមកពីប្រទេសជាច្រើនដើម្បីទប់ស្កាត់ការចម្លងមេរោគបំប្លែងខ្លួនអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលសិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ២៧៧,០៤២នាក់ និងស្លាប់សរុបចំនួន ៨២០នាក់។ ដោយឡែកបើគិតពីករណីអ្នកឆ្លងមេរោគអូមីក្រុងវិញគឺមានចំនួន ៧១នាក់ ហើយក្នុងនោះមាន ៦៥ នាក់ជាករណីនាំចូលពីក្រៅប្រទេស និង ៦នាក់ផ្សេងទៀតជាករណីចម្លងនៅក្នុងសហគមន៍៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: