ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះសិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ ២៨០នាក់បន្ថែមទៀត ខណៈករណីអ្នកឆ្លងអូមីក្រុងកើនដល់ ១០១នាក់

    BY Pheakdey December 28, 2021
    ម្សិលមិញនេះសិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ ២៨០នាក់បន្ថែមទៀត ខណៈករណីអ្នកឆ្លងអូមីក្រុងកើនដល់ ១០១នាក់

    សិង្ហបុរី៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលសិង្ហបុរីសម្រាប់ថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញនេះបានបង្ហាញថា សិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៨០នាក់បន្ថែមទៀត ហើយក្នុងនោះក៏មានអ្នកស្លាប់ដោយសាជំងឺកូវីដ ១៩ ចំនួន ៣នាក់ផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ២៨០នាក់នោះគឺមានអ្នកឆ្លងចំនួន ១៣៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស និងក្រៅពីនេះគឺជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋសិង្ហបុរីនិងក្រុមពលករចំណាកស្រុក។

    ដោយឡែកចំពោះករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងវិញគឺគិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងអូមីក្រុងសរុបចំនួន ១០១នាក់ ហើយក្នុងនោះមានអ្នកឆ្លងចំនួន ៧៩នាក់គឺជាករណីនាំចូលមកពីក្រៅប្រទេស និង ២២ករណីគឺជាការឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋសិង្ហបុរី។ សូមបញ្ជាក់ជូនថា គិតជាសរុបរួមត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៧៨,០៤៤នាក់ និងស្លាប់សរុបចំនួន ៨២៥នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: