ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា ការចាក់វ៉ាក់សាំង Johnson & Johnson ចំនួន ២ដូសនឹងជួយការពារមិនឲ្យអ្នកជំងឺកូវីដអូមីក្រុងត្រូវចូលមន្ទីរពេទ្យបានរហូតដល់ ៨៥%

    BY Pheakdey December 31, 2021
    ការសិក្សាមួយបង្ហាញថា ការចាក់វ៉ាក់សាំង Johnson & Johnson ចំនួន ២ដូសនឹងជួយការពារមិនឲ្យអ្នកជំងឺកូវីដអូមីក្រុងត្រូវចូលមន្ទីរពេទ្យបានរហូតដល់ ៨៥%

    អាហ្វ្រិកខាងត្បូង៖ ការសិក្សាមួយបានរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson ចំនួន ២ ដូសគឺមានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុង​មានរោគសញ្ញាធ្ងន់ធ្ងរឬត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបានរហូតដល់ ៨៥%។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តអាហ្វ្រិកខាងត្បូង ហើយខ្លឹមសារទាំងស្រុងនៃការសិក្សានេះត្រូវបានចុះផ្សាយបន្តដោយកាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ម្សិលមិញនេះ។

    បើតាមលោក Glenda Gray ដែលជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា សម្រាប់អ្នកដែលជ្រើសរើសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson ជាដូសជម្រុញ គឺប្រសិទ្ធភាពការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរនឹងធ្លាក់ចុះសល់ត្រឹម ៦៣% តែបើចាក់វ៉ាក់សាំងប្រភេទនេះចំនួន ២ ដូសតែម្តងគឺប្រសិទ្ធភាពនឹងកើនដល់ ៨៥%។ ប្រធានក្រុមប្រឹក្សារូបនេះបានបន្តថា ការរកឃើញខាងលើនេះគឺជាដំណឹងដ៏ល្អសម្រាប់ប្រទេសដែលកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង ព្រោះវានឹងក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពមួយសម្រាប់យកឈ្នះលើវ៉ារ្យ៉ង់ថ្មីដែលមានសមត្ថភាពអាចចម្លងបានយ៉ាងលឿននេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: