ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកជំនាញថៃព្យាករណ៍ថា “យើងនឹងត្រូវរស់នៅជាមួយកូវីដមួយឆ្នាំទៀត តែឥទ្ធិពលរបស់កូវីដនៅក្នុងឆ្នាំនេះមិនធ្ងន់ធ្ងរដូចឆ្នាំមុនឡើយ”

    BY Pheakdey January 3, 2022
    ក្រុមអ្នកជំនាញថៃព្យាករណ៍ថា “យើងនឹងត្រូវរស់នៅជាមួយកូវីដមួយឆ្នាំទៀត តែឥទ្ធិពលរបស់កូវីដនៅក្នុងឆ្នាំនេះមិនធ្ងន់ធ្ងរដូចឆ្នាំមុនឡើយ”

    ថៃ៖ អ្នកជំនាញថៃជាច្រើនរូបបានយល់ឃើញដូចគ្នាថា​ យើងនឹងត្រូវរស់នៅជាមួយកូវីដ ១៩ មួយឆ្នាំទៀត តែឥទ្ធិពលរបស់កូវីដ ១៩ នៅក្នុងឆ្នាំនេះនឹងមិនធ្ងន់ធ្ងរដូចកាលពីឆ្នាំមុនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ តាមរយៈអត្ថបទមួយដែលជាការស្រង់មតិពីសំណាក់ក្រុមអ្នកជំនាញជាច្រើនរូបដែលបានព្យាករណ៍ពីស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងឆ្នាំ ២០២២នេះ។ ខ្លឹមសារនៅក្នុងអត្ថបទដដែលនោះបានបន្តថា កូវីដ ១៩នៅក្នុងឆ្នាំនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចឆ្នាំមុនក៏ព្រោះតែនៅក្នុងឆ្នាំនេះយើងមានវ៉ាក់សាំងអាចការពារមិនឲ្យមនុស្សស្លាប់ច្រើន បើទោះជាពួកគេបានឆ្លងជំងឺកូវីដ ១៩ក៏ដោយ។

    លោកបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈ

    តាមការព្យាករណ៍របស់ក្រុមអ្នកជំនាញថៃបានបង្ហាញថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនឹងបន្តការរាតត្បាតនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ហើយយ៉ាងហោចណាស់ក៏មានមនុស្សប្រមាណជា ១,៧លាននាក់ នឹងត្រូវឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ។ វ៉ារ្យ៉ង់អូមីក្រុងនឹងមកជំនួសវត្តមានរបស់វ៉ារ្យ៉ង់ដែលតាក្នុងការរាតត្បាត ហើយអូមីក្រុងមានសមត្ថភាពអាចចម្លងបានលឿនជាងដែលតា តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចដែលតានោះទេ។ នៅក្នុងការសិក្សាមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្តថៃបានបង្ហាញថា ក្នុងចំណោមអ្នកឆ្លងមេរោគអូមីក្រុង ១០០នាក់ គឺមានអ្នកឆ្លងចំនួន ១១នាក់ហាក់គ្មានបង្ហាញនូវព័ត៌មានអ្វីជាក់លាក់នោះទេ, ៤៨នាក់បានបង្ហាញនូវរោគសញ្ញាខ្លះៗ និង ៤១នាក់បានកើតមានជំងឺ តែជំងឺទាំងនោះមិនមែនជាជំងឺធ្ងន់ធ្ងរដែលបង្កឡើងដោយបញ្ហាសួតនោះទេ៕

    លោកវេជ្ជបណ្ឌិត Anan Jongkaewwattana នាយកក្រុមស្រាវជ្រាវការច្នៃប្រឌិតនិងគ្រប់គ្រងសុខភាពបសុពេទ្យនៃមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែននិងបច្ចេកវិទ្យាជីវសាស្រ្ត 

    លោកវេជ្ជបណ្ឌិត Chakkarat Pittayawong-anont ប្រធានផ្នែករោគរាតត្បាតនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: