ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៉ីស្រាអែលរកឃើញអ្នកឆ្លងជំងឺ “Florona” ជាលើកដំបូង ដែលជាជំងឺថ្មីមួយបង្កឡើងដោយការបញ្ចូលគ្នារវាងមេរោគនៃជំងឺកូវីដ-១៩និងមេរោគនៃជំងឺគ្រុនផ្តាសាយ

    BY Pheakdey January 3, 2022
    អ៉ីស្រាអែលរកឃើញអ្នកឆ្លងជំងឺ “Florona” ជាលើកដំបូង ដែលជាជំងឺថ្មីមួយបង្កឡើងដោយការបញ្ចូលគ្នារវាងមេរោគនៃជំងឺកូវីដ-១៩និងមេរោគនៃជំងឺគ្រុនផ្តាសាយ

    អ៊ីស្រាអែល៖ ប្រទេសអ៉ីស្រាអែលបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺ “Florona” ជាលើកដំបូង ដែលជំងឺថ្មីនេះជាប្រភេទជំងឺមួយបង្កឡើងដោយមេរោគនៃជំងឺ ២ប្រភេទបញ្ចូលគ្នាគឺមេរោគនៃជំងឺកូវីដ ១៩ និងមេរោគនៃជំងឺគ្រុនផ្តាសាយ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន ​ newindianexpress បានឲ្យដឹងដឹងថា ករណីឆ្លងជំងឺ “Florona” នេះត្រូវបានរកឃើញចំពោះស្រ្តីមានផ្ទៃពោះម្នាក់ដែលត្រូវទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាព Rabin Medical Centre ខណៈដែលស្រ្តីរូបនេះមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ នាពេលកន្លងមក។

    បើតាមលោកបណ្ឌិត Nahla Abdel Wahab ដែលជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Cairo University Hospital បានពន្យល់ថា ជំងឺ “Florona” មិនមែនជាមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនោះទេ តែវាជាជំងឺមួយបង្កឡើងដោយការបូកបញ្ចូលគ្នារវាងមេរោគ ២ប្រភេទដាច់ដោយឡែកពីគ្នាគឺមេរោគនៃជំងឺកូវីដ ១៩ និងមេរោគនៃជំងឺគ្រុនផ្តាសាយ។ អ្នកកើតជំងឺ “Florona” មិនបានបង្ហាញរោគសញ្ញាអ្វីខុសប្លែកពីអ្នកកើតជំងឺកូវីដ ១៩ និងអ្នកកើតជំងឺផ្តាសាយទូទៅនោះទេ តែប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺនេះនឹងត្រូវចុះខ្សោយយ៉ាងខ្លាំង ព្រោះតែត្រូវរងនូវការវាយប្រហារដោយមេរោគចំនួន ២ផ្សេងគ្នាក្នុងពេលតែមួយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: