ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសម្រេចធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងក្រុងមួយដែលមានពលរដ្ឋកំពុងរស់នៅជាង ១៤លាននាក់

    BY Pheakdey January 10, 2022
    ចិនសម្រេចធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងក្រុងមួយដែលមានពលរដ្ឋកំពុងរស់នៅជាង ១៤លាននាក់

    ចិន៖ អាជ្ញាធរចិនកាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ម្សិលមិញនេះ​បានសម្រេចធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងក្រុងដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ ក្រុងដ៏ធំនោះគឺក្រុង Tianjin មានទីតាំងស្ថិតនៅតំបន់ភាគខាងជើងប្រទេសចិន ហើយនៅទូទាំងក្រុងមួយនេះគឺមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ១៤ លាននាក់។ ក្រៅតែពីបានធ្វើតេស្តទ្រង់ទ្រាយធំនេះ អាជ្ញាធរចិនក៏បានប្រាប់ឲ្យប្រជាពលរដ្ឋក្នុងក្រុង Tianjin ទាំងអស់ត្រូវសម្ងំនៅក្នុងផ្ទះមួយរយៈផងដែរ ដើម្បីចូលរួមកាត់ផ្តាច់រលកនៃការចម្លងជំងឺកូវីដ ១៩។

    គួររម្លឹកជូនថា វិធានការខាងលើនេះត្រូវបានដាក់ចេញភ្លាមៗក្រោយអាជ្ញាធរសុខាភិបាលក្រុង Tianjin បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ២០នាក់ ហើយក្នុងនោះក៏មានករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុងចំនួន ២ករណី និង ១៥ករណីគឺជាការចម្លងនៅក្នុងចំណោមក្រុមកូនសិស្សសាលា។ សូមបញ្ជាក់ជូនថា ក្រុង Tianjin ក៏មានទីទាំងនៅជិតទីក្រុងប៉េកាំងផងដែរ ខណៈទីក្រុងប៉េកាំងនឹងត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់រៀបចំព្រឹក្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងអំឡុងខែកុម្ភៈខាងមុខនេះ។ ព្រោះហេតុផលនេះហើយទើបអាជ្ញាធរចិនត្រូវចាត់វិធានការយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ការចម្លងមេរោគចូលទៅក្នុងទីក្រុងប៉េកាំងដោយចិនបានអនុវត្តផែនការទប់ស្កាត់ការចម្លងឲ្យនៅកម្រិតសូន្យ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: