ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ព្យាករណ៍ថា ជាងពាក់កណ្តាលនៃពលរដ្ឋសរុបនៅទូទាំងអឺរ៉ុបអាចនឹងត្រូវឆ្លងអូមីក្រុង

    BY Pheakdey January 12, 2022
    WHO ព្យាករណ៍ថា ជាងពាក់កណ្តាលនៃពលរដ្ឋសរុបនៅទូទាំងអឺរ៉ុបអាចនឹងត្រូវឆ្លងអូមីក្រុង

    អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី១១ ខែមករាម្សិលមិញនេះបានធ្វើការព្យាករណ៍ថា ជាងពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបនៅទូទាំងតំបន់អឺរ៉ុបអាចនឹងត្រូវឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែមករានេះ។ ជាមួយគ្នានេះដែរធនាគារពិភពលោកក៏បានព្រមានថា ការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនេះក៏បានរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។

    គួរបញ្ជាក់ជូនថា ជំងឺកូវីដ ១៩ ហាក់បានបង្កក្តីព្រួយបារម្ភសម្រាប់ពិភពលោកយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងបើយោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមរយៈពេល ៧ថ្ងៃចុងក្រោយមានពលរដ្ឋនៅតំបន់អឺរ៉ុបប្រមាណជា ៨លាននាក់បានឆ្លងជំងឺកូវីដ ១៩។ ចំពោះប្រទេសចិនឯណោះវិញថ្មីៗនេះបានសម្រេចបិទខ្ទប់ក្រុងដែលមានពលរដ្ឋរស់នៅរាប់លាននាក់ជាបន្តបន្ទាប់ក្រោយផ្ទុះករណីឆ្លងជំងឺកូវីដ ១៩ ខណៈដែលនាពេលកន្លងចិនហាក់បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ ១៩ រួចទៅហើយ។ គួររម្លឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបានលើកឡើងថា វាគឺជាកំហុសមួយដែលគេគិតថាមេរោគអូមីក្រុងមិនអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ពិភពលោក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: