ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទំនិញសំខាន់ៗមួយចំនួនត្រូវពលរដ្ឋអាមេរិកសម្រុកទៅទិញរហូតអស់ពីផ្សារ ក្រោយអូមីក្រុងបន្តរាតត្បាតកាន់ខ្លាំងនៅអាមេរិក

    BY Pheakdey January 14, 2022
    ទំនិញសំខាន់ៗមួយចំនួនត្រូវពលរដ្ឋអាមេរិកសម្រុកទៅទិញរហូតអស់ពីផ្សារ ក្រោយអូមីក្រុងបន្តរាតត្បាតកាន់ខ្លាំងនៅអាមេរិក

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ទំនិញសំខាន់ៗមួយចំនួននៅតាមទីផ្សារក្នុងសហរដ្ឋអាមេរិកត្រូវបានពលរដ្ឋសម្រុកទៅទិញយកមកស្តុកទុកនៅផ្ទះរហូតអស់ពីក្នុងផ្សារ ក្រោយពេលដែលជំងឺកូវីដ ១៩ អូមីក្រុងផ្តើមរាតត្បាតកាន់តែខ្លាំងឡើងនៅទូទាំងសហរដ្ឋអាមេរិក។ ទំនិញទាំងនោះរួមមាន ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ ទឹកឃ្មុំ ទឹកដោះគោ បន្ថែ ផ្លែឈើ ស៊ុត គ្រឿងទេស និងប្រភេទអាហាស្រស់ជាដើម។

    បើតាមលោក Patrick Penfield ដែលជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់នៅសាកលវិទ្យាល័យ Syracuse បានឲ្យដឹងថា គិតត្រឹមពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់ខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ឲ្យពលរដ្ឋខ្លួននៅឡើយទេ ហើយបញ្ហាខាងលើនេះបានកើតឡើងព្រោះតែពលរដ្ឋអាមេរិកមានការភ័យខ្លាចចំពោះការវិធានការបិទខ្ទប់ប្រទេសឬការធ្វើចត្តាឡីស័កនៅតាមផ្ទះទើបពួកគេសម្រុកទៅទិញទំនិញសំខាន់ៗព្រមគ្នាមករក្សាទុករហូតធ្វើឲ្យទំនិញទាំងនោះត្រូវអស់ពីធ្នើរនៅក្នុងផ្សារ ខណៈបុគ្គលិកនៅតាមផ្សារក៏មិនអាចរៀបចំទំនិញទាំងអស់នោះវិញឲ្យទាន់ពេលវេលាផងដែរ។ លោកសាស្ត្រាចារ្យរូបនេះបានបន្តថា បញ្ហានេះបានកើតមានតែក្នុងតំបន់មានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងប៉ុណ្ណោះ ជាពិសេសនៅក្នុងទីក្រុងវ៉ាស៊ីនតោន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: