ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់ប្រឈមនឹងកាត់ទោសប្រហារជីវិតក្រោយបង្កឲ្យមានភ្លើងឆេះអាគារនិងឆក់យកជីវិតមនុស្ស ៤៦នាក់ព្រោះតែរូបគាត់មានជម្លោះជាមួយមិត្តប្រុស

    BY Pheakdey January 22, 2022
    ស្រ្តីម្នាក់ប្រឈមនឹងកាត់ទោសប្រហារជីវិតក្រោយបង្កឲ្យមានភ្លើងឆេះអាគារនិងឆក់យកជីវិតមនុស្ស ៤៦នាក់ព្រោះតែរូបគាត់មានជម្លោះជាមួយមិត្តប្រុស

    តៃវ៉ាន់៖ ស្រ្តីតៃវ៉ាន់ម្នាក់ប្រឈមនឹងត្រូវគេកាត់ទោសប្រហារជីវិត បន្ទាប់ពីរូបគាត់បានបង្កឲ្យមានភ្លើងឆេះអាគារមួយកន្លែងនិងបណ្តាលឲ្យមានមនុស្សចំនួន ៤៦នាក់បានស្លាប់បាត់បង់ជីវិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Channel News Asia បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាគារអាផាតមិនមួយកន្លែងមានកម្ពស់ ១៣ជាន់ ស្ថិតនៅក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់ ខណៈស្រ្តីជាជនបង្កហេតុមានឈ្មោះថា Huang និងមានអាយុ ៥១ឆ្នាំ។

    តាមការស៊ើបអង្កេតរបស់អាជ្ញាធរតៃវ៉ាន់គឺស្រ្តីជាជនបង្កហេតុរូបនេះបានឈ្លោះគ្នាជាមួយនឹងមិត្តប្រុសដែលបានលួចក្បត់ចិត្តគាត់ ហើយក្នុងពេលឈ្លោះគ្នានោះគាត់បានបោះធូបមូសទៅលើសាឡុង ហើយក្រោយមកក៏បង្កឲ្យមានភ្លើងឆេះនិងបន្តរាលដាលពេញមួយអាផាតមិនតែម្តង។ យ៉ាងណាក្តី ស្រ្តីរូបនេះបានប្រាប់ឲ្យដឹងថា គាត់ពុំមានចេតនាបង្កឲ្យមានភ្លើងឆេះនោះទេ តែភ្លើងបានឆេះដោយចៃដន្យក្រោយពេលរូបគាត់បានយកធូបមូសទៅបោះចោលក្នុងធុងសំរាមប៉ុណ្ណោះ។ បើតាមអ្នកជំនាញផ្នែកច្បាប់នៅតៃវ៉ាន់បានបញ្ជាក់ថា ស្រ្តីរូបនេះគួរតែទទួលបានទោសប្រហារជីវិតចំពោះសកម្មភាពរបស់គាត់ តែខណៈពេលនេះតុលាការតៃវ៉ាន់នៅមិនទាន់សម្រេចផ្តន្ទាទោសកម្រិតណាចំពោះស្រ្តីរូបនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: