ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រំជួលចិត្តណាស់! នារីស្រស់ស្អាតម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ក្រោយមកត្រូវក្រុមគ្រួសារសម្រេចចិត្តបរិច្ចាគអវៈយវៈរបស់កូន ជួយជីវិតមនុស្សផ្សេងទៀតបាន៦នាក់ តាមបំណងប្រាថ្នារបស់នាងមុនពេលលាចាកលោក (មានវីដេអូ)

    BY Pheakdey January 25, 2022
    រំជួលចិត្តណាស់! នារីស្រស់ស្អាតម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ក្រោយមកត្រូវក្រុមគ្រួសារសម្រេចចិត្តបរិច្ចាគអវៈយវៈរបស់កូន ជួយជីវិតមនុស្សផ្សេងទៀតបាន៦នាក់ តាមបំណងប្រាថ្នារបស់នាងមុនពេលលាចាកលោក (មានវីដេអូ)

    ថៃ៖ យោងតាមបណ្តាញសារព័ត៌មាន Sanook បានចុះផ្សាយនូវអត្ថបទដ៏គួររំជួលចិត្តមួយ និយាយអំពីនារីវ័យក្មេងម្នាក់ដែលបានធ្វើការបរិច្ចាគអវៈយវៈរបស់នាងឲ្យទៅខាងមន្ទីរពេទ្យ ក្រោយពេលនាងបាត់បង់ជីវិត ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះការបរិច្ចាគអវៈយវៈរបស់នាងទាំងនោះបានជួយសង្គ្រោះជីវិតមនុស្សរហូតដល់ ៦នាក់ផ្សេងទៀតផងដែរ។ នារីដែលបានបរិច្ចាគអវៈយវៈរូបនោះមានឈ្មោះថា Chalisa Wongsawadee អាយុ ២៩ឆ្នាំ រស់នៅក្នុងខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ មានមុខរបរជាអ្នកដឹកជញ្ជូនអាហារឲ្យក្រុមហ៊ុន Foodpanda។

    ប្រភពខាងលើបានបន្តថា នារីរូបនេះបានបាត់បង់ជីវិតកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅម៉ោង ២ រំលងអាធ្រាត ខណៈដែលរូបនាងកំពុងជិះម៉ូតូធ្វើដំណើរត្រលប់ទៅផ្ទះវិញក្រោយបញ្ចប់ការងារជាអ្នកដឹកជញ្ជូនរួច។

    បើតាមអ្នកស្រ្តី Rapeeporn Wongsawadee អាយុ ៥៨ឆ្នាំត្រូវជាម្តាយរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅនេះ នៅសុខៗកូនស្រីរបស់បានប្រាប់គាត់និងបងប្អូននៅក្នុងគ្រួសារទាំងអស់ថា ប្រសិនបើថ្ងៃណាមួយរូបនាងបាត់បង់ជីវិត នាងចង់បរិច្ចាគអវៈយវៈរបស់នាងឲ្យទៅខាងមន្ទីរពេទ្យ ដើម្បីទុកជួយសង្គ្រោះជីវិតអ្នកដទៃ ហើយគាត់ជឿថាវានឹងក្លាយជាបុណ្យកុសលដ៏ធំមួយជួយឲ្យនាងបានទៅរស់នៅក្នុងពិភពដ៏ល្អប្រសើរមួយផ្សេងទៀត។

    ភ្លាមៗនោះស្រ្តីជាម្តាយនិងសាច់ញាតិទាំងអស់ហាក់មិនយកចិត្តទុកដាក់នឹងពាក្យសំដីរបស់នារីរងគ្រោះនោះទេ ព្រោះគេមិនបានគិតដល់ថ្ងៃលាចាកលោករបស់នាងឡើយ។ យ៉ាងណាក្តី ក្រោយពេលកើតហេតុ ក្រុមគ្រូសារក៏បាននឹកឃើញដល់សំដីរបស់នាង ហើយសមាជិកក្នុងគ្រួសារទាំងអស់ក៏សម្រេចធ្វើតាមបំណងប្រាថ្នាចុងក្រោយរបស់នាងតែម្តង។ អវៈយវៈដែលគេអាចយកពីក្នុងខ្លួនរបស់នាងបាននោះមានដូចជា ភ្នែកទាំងសងខាង ក្រលៀនទាំងសងខាង សរសៃវ៉ែន និងសន្ទះបេះដូង ​ហើយសរីរាង្គទាំងនេះបានជួយសង្គ្រោះជីវិតជនរងគ្រោះផ្សេងទៀតរហូតដល់ ៦នាក់ឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Sanook

    Share This Post: