ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកឆ្លងកូវីដ-១៩ នៅសិង្ហបុរីបានកើនឡើងជិតដល់ ៦ពាន់នាក់សម្រាប់របាយការណ៍កាលពីថ្ងៃម្សិលមិញនេះ

    BY Pheakdey January 26, 2022
    ចំនួនអ្នកឆ្លងកូវីដ-១៩ នៅសិង្ហបុរីបានកើនឡើងជិតដល់ ៦ពាន់នាក់សម្រាប់របាយការណ៍កាលពីថ្ងៃម្សិលមិញនេះ

    សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ៥,៩៩៦នាក់ និងស្លាប់ចំនួន ២នាក់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ម្សិលមិញនេះ។ ក្នុងចំណោមអ្នកឆ្លងជំំងឺកូវីដ-១៩ ថ្មីទាំងអស់នោះគឺមានករណីឆ្លងចំនួន ៥,៥៧៨នាក់ត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍ទូទាំងប្រទេសសិង្ហបុរី និង ១៤៨ករណីផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរ។

    បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះក៏មានករណីឆ្លងគួរឲ្យកត់សម្គាល់បំផុតចំនួន ២ករណីផងដែរ ដែលវាជាការរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ នៅក្នុងខ្លួនមនុស្សដែលគ្មានរោគសញ្ញាអ្វីទាល់តែសោះ ហើយអ្នកជំនាញសិង្ហបុរីបានហៅការចម្លងជំងឺកូវីដ-១៩ នេះថា ជាការចម្លងប្រភេទ Protocol 2។ គួរបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ហើយគិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងសរុបចំនួន ៣២២,៧៧០ នាក់ និងស្លាប់ចំនួន ៨៥០នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: