ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហុងកុងសម្រេចបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិពី ២១ថ្ងៃមកត្រឹម ១៤ថ្ងៃ ដើម្បីស្តារវិស័យអាកាសចរណ៍ឡើងវិញ

    BY Pheakdey January 28, 2022
    ហុងកុងសម្រេចបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិពី ២១ថ្ងៃមកត្រឹម ១៤ថ្ងៃ ដើម្បីស្តារវិស័យអាកាសចរណ៍ឡើងវិញ

    ហុងកុង៖ អាជ្ញាធរក្រុងហុងកុងបានសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះក្រុមអ្នកដំណើរទាំងអស់ពីរយៈពេល ២១ថ្ងៃ មកសល់ត្រឹម ១៤ថ្ងៃប៉ុណ្ណោះ នេះបើយោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia ។ វិធានការថ្មីនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែកុម្ភៈតទៅរហូតដល់មានការជូនដំណឹងជាថ្មី ហើយការបន្ថយថ្ងៃសម្រាប់ធ្វើចត្តាឡីស័កនេះនឹងត្រូវអនុវត្តចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ មិនថាពួកគេបានធ្វើដំណើរចេញមកពីប្រទេសដែលកំពុងមានហានិភ័យទាបឬខ្ពស់ក្នុងការរាតត្បាតជំងឺកូវីដ-១៩នោះទេ។

    បើតាមលោកស្រ្តី Carrie Lam ដែលជានាយកប្រតិបត្តិហិរញ្ញវត្ថុនិងជាអ្នកការទូតអន្តរជាតិតំណាងឲ្យក្រុងហុងកុងបានប្រាប់ឲ្យដឹងថា ការសម្រេចបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះគឺដើម្បីលើកកំពស់វិស័យអាកាសចរណ៍ក្នុងក្រុងហុងកុងឡើងវិញ  ដ្បិតនាពេលកន្លងមកហុងកុងបានក្លាយជាក្រុងឯកោមួយទៅហើយដោយសាតែការអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដ៏តឹងរឹងនេះ។ លោកស្រ្តីបានបន្តថា មួយរយៈចុងក្រោយនេះជើងហោះហើរអន្តរជាតិមកាន់ទីក្រុងហុងកុងបានធ្លាក់ចុះរហូតដល់ ៩០% ហើយការធ្លាក់ចុះនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ក្រុមពលរដ្ឋហុងកុងដែលបម្រើការងារក្នុងវិស័យអាកាសចរណ៍និងបដិសណ្ឋាកិច្ចជាច្រើននាក់ផងដែរ។ លោកស្រ្តី Carrie Lam បានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តវិធានការថ្មីខាងលើនេះនឹងជួយជំរុញឲ្យវិស័យអាកាសចរណ៍ហុងកុងត្រលប់ទៅរកភាពល្អប្រសើរនិងមានការប្រកួតប្រជែងឡើងវិញផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: