ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៨នាក់បន្ថែមទៀត ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាកាន់តែខិតជិតចូលមកដល់

    BY Pheakdey January 31, 2022
    ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៨នាក់បន្ថែមទៀត ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាកាន់តែខិតជិតចូលមកដល់

    ចិន៖ ចិនបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​ ៥៨នាក់បន្ថែមទៀតសម្រាប់របាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី ៣០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១​ ខែមករានេះ។ បើយោងតាមអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះគឺមានអ្នកឆ្លងចំនួន ៤០នាក់ជាការចម្លងនៅក្នុងសហគមន៍ ខណៈ ១៨នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។

    ក្នុងចំណោមអ្នកឆ្លងនៅតាមសហគមន៍នោះទៀតសោធ គឺមាន ៣ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង ដែលជាកន្លែងត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅដើមខែកុម្ភៈខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា ចិនបានព្យាយាមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ឲ្យស្ថិតនៅកម្រិតសូន្យមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់ ដើម្បីបង្ការការរាតត្បាតទ្រង់ទ្រាយធំដែលអាចនឹងកើតមានពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ដែលមានមនុស្សជាច្រើននាក់មកពីជុំវិញពិភពលោកត្រូវចូលរួម។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១សែននាក់ និងស្លាប់ជាង ៤ពាន់នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: