ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៩,៩០៩នាក់និងមរណភាពចំនួន ២២នាក់
ថៃ៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩,៩០៩ នាក់ ខណៈអ្នកស្លាប់វិញមានចំនួន ២២នាក់។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងអស់នោះមានអ្នកឆ្លងចំនួន ៩,៧២១ នាក់គឺជាករណីឆ្លងនៅតាមសហគមន៍ទូទាំងប្រទេសថៃ និង ១១៨នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។

បើធ្វើការប្រៀបធៀបតួលេខអ្នកឆ្លងនៅក្នុងថ្ងៃនេះជាមួយនឹងតួលេខអ្នកឆ្លងក្នុងរយៈជាច្រើនថ្ងៃកន្លងមកគេបានសង្កេតឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃមានការកើនឡើង ខណៈអ្នកជំនាញបានព្យាករណ៍ថាតួលេខនេះនឹងបន្តកើនឡើងជាច្រើននាក់បន្ថែមទៀតផងដែរក្នុងអំឡុងខែកុម្ភៈនេះ។ គួររម្លឹកជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ២,៤លាននាក់ និងអ្នកស្លាប់ជាង ២,២ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍