អន្តរជាតិ

ថ្មីទៀតហើយ! ក្រុមហ៊ុនមួយផលិតម៉ាសប្រភេទថ្មីមបិទត្រឹមច្រមុះ ងាយស្រួលមិនបាច់ពិបាកដោះ ពេលញ៉ាំអាហារ

BY
Pheakdey
February 7, 2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានដាក់លក់ម៉ាសថ្មីមួយប្រភេទដែលអ្នកប្រើប្រាស់អាចពាក់ម៉ាសនោះត្រឹមតែច្រមុះប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Guardian ។ ម៉ាសប្រភេទថ្មីនេះមានឈ្មោះថា “kosk” ហើយពាក្យនេះបានក្លាយមកពីពាក្យ “ko” ដែលក្នុងភាសាកូរ៉េខាងត្បូងមានន័យថា “ច្រមុះ” បូកជាមួយនិងពាក្យ “sk” ដែលជាអក្សរ ២ចុងក្រោយនៃពាក្យ “Mask” ឬជាភាសាខ្មែរមានន័យថា “ម៉ាស”។

ប្រភពខាងលើបានបន្តថា ម៉ាស “kosk” ត្រូវបានរចនាឡើងដោយមាន ២ ស្រទាប់គឺស្រទាប់លើសម្រាប់ការពារច្រមុះនិងស្រទាប់ក្រោមសម្រាប់ការពារមាត់។ ដូចនេះអ្នកប្រើប្រាស់មានជម្រើស ២ គឺអាចពាក់ទាំង ២ ស្រទាប់ក្នុងពេលតែមួយ ឬអាចដោះស្រទាប់ការពារមាត់ចេញក្នុងពេលញ៉ាំអាហារនិងបន្តពាក់ត្រឹមស្រទាប់សម្រាប់ការពារច្រមុះ។ ចំពោះតម្លៃរបស់ម៉ាស់ប្រភេទ “kosk” វិញគឺត្រូវបានគេដាក់លក់ក្នុងតម្លៃ ៩,៨០០វ៉ុន (៨,១៣ ដុល្លារអាមេរិក) សម្រាប់ម៉ាស ១ប្រអប់ ដែលមានម៉ាសចំនួន ១០នៅក្នុងនោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Guardian

 

Share This Post: