អន្តរជាតិ

ហ្វីលីពីនដាក់ពង្រាយតួអង្គ “superhero” នៅតាមមន្ទីរពេទ្យ ដើម្បីលើកទឹកចិត្តឲ្យក្មេងៗមកចាក់វ៉ាក់សាំងកូវីដ-១៩

BY
Pheakdey
February 9, 2022

ហ្វីលីពីន៖ កាលពីថ្ងៃច័ន្ទ ទី ៧ ខែកុម្ភៈដើមសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៥-១១ឆ្នាំនៅទូទាំងប្រទេសហើយ ខណៈក្រុមពលរដ្ឋវ័យក្មេងទាំងនេះមានចំនួនប្រមាណជា ១៥លាននាក់ក្នុងចំណោមពលរដ្ឋសរុបជិត ១១០លាននាក់។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងនេះសារព័ត៌មាន Channel News Asia បានកត់សម្គាល់ឃើញថា អាជ្ញាធរហ្វីលីពីនបានដាក់ពង្រាយតួអង្គ “superhero” ជាច្រើននៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដើម្បីលើកទឹកចិត្តឲ្យក្មេងៗមកចាក់វ៉ាក់សាំងនិងជួយធ្វើឲ្យពួកគេមានអារម្មណ៍រីករាយភ្លេចខ្លាចម្ជុលវ៉ាក់សាំង។

ក្រុម “superhero” ទាំងនោះសុទ្ធតែជាតួអង្គល្បីៗនៅក្នុងរឿងហូលីវ៉ូតមានដូចជា Iron Man, Captain America, Spiderman, Puppeteers និងតួអង្គល្បីៗជាច្រើននាក់ទៀតដែលជា idol របស់ក្មេងៗរាប់លាននាក់នៅជុំវិញពិភពលោក។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះហ្វីលីពីនបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួនបានចំនួន ៥៤,៩% និង ៧,៥% បានចាក់ដល់ដូសជម្រុញ។ ចំពោះករណីឆ្លងវិញគិតជាសរុបរួមត្រឹមពេលនេះហ្វីលីពីនមានតួលេខអ្នកឆ្លងជាង ៣,៦ លាននាក់ និងស្លាប់សរុបជាង ៥ម៉ឺននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: