អន្តរជាតិ

ថ្ងៃនេះ ចំនួនអ្នកឆ្លងកូវីដ-១៩នៅថៃកើនដល់ ១៤,៨២២នាក់ និងមរណភាព ២០នាក់

BY
Pheakdey
February 10, 2022

ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ១៤,៨២២នាក់ ខណៈចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២០នាក់ ដែលចំនួននេះមានការថយចុះបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានរហូតដល់ ២៤នាក់ឯណោះ។

បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៤,៥៧៦នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ២៤៦នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៥លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៦៩% និង ២៣%បានចាក់ដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: