អន្តរជាតិ

ខ្លោចចិត្ត! ឪពុកអ៊ុយក្រែនយំឱបជូនដំណើរលាកូនស្រីភៀសខ្លួនចេញពីប្រទេស ដើម្បីសុវត្ថិភាព មិនដឹងថ្ងៃណាអាចជួបគ្នាវិញបាន (មានវីដេអូ)

BY
Pheakdey
February 26, 2022

អ៊ុយក្រែន៖ បុរសជាពលរដ្ឋអ៊ុយក្រែនម្នាក់ត្រូវបានគេប្រទះឃើញឱបកូនស្រ្តីទាំងទឹកភ្នែក ដែលជាសកម្មភាពលាគ្នាយ៉ាងអាឡោះអាល័យបំផុតក្នុងបរិបទដែលប្រទេសអ៊ុយក្រែនកំពុងត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធារុស្ស៊ី។ តាមរយៈសកម្មភាពដែលគេថតបានដោយចៃដន្យនេះគេអាចសន្និដ្ឋានបានថា បុរសជាឪពុកទំនងជាបានរៀបចំឲ្យកូនស្រីនិងម្តាយភៀសខ្លួនចេញពីអ៊ុយក្រែនមួយរយៈសិនដើម្បីរក្សាសុវត្ថិភាព ខណៈរូបគាត់ត្រូវបន្តស្នាក់នៅក្នុងទឹកដីអ៊ុយក្រែន ដោយសារតែមិនអាចធ្វើដំណើរជាមួយបាន​ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail

គួររម្លឹកជូនថា ក្រោយមានការវាយប្រហារដោយកងកម្លាំងយោធារុស្ស៊ី រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនបានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងអនុវត្តច្បាប់អាជ្ញាសឹករហូតដល់សង្គ្រាមជាមួយរុស្ស៊ីត្រូវបានបិទបញ្ចប់។ ក្រោមការអនុវត្តច្បាប់អាជ្ញាសឹកនេះ ពលរដ្ឋអ៊ុយក្រែនជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំ ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅប្រទេសឡើយ។ ព្រោះហេតុផលនេះហើយ ទើបគ្រួសារដ៏កំសត់មួយនេះត្រូវបង្ខំចិត្តរស់នៅបែកគ្នាមួយរយៈសិន ខណៈពួកគេមិនដឹងច្បាស់ថាពេលណាទើបមានឱកាសអាចជួបគ្នាវិញ ឬក៏លែងមានឱកាសជួបគ្នាវិញតែម្តង។ លោកអ្នកអាចទស្សនាសកម្មភាពដ៏រំជួលចិត្តនេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: