ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កិច្ចចរចាររវាងរុស្ស៊ី និងអ៊ុយក្រែននឹងរៀបចំឡើងនៅព្រឹកនេះលើទឹកដីបេឡារុស

    BY Pheakdey February 28, 2022
    កិច្ចចរចាររវាងរុស្ស៊ី និងអ៊ុយក្រែននឹងរៀបចំឡើងនៅព្រឹកនេះលើទឹកដីបេឡារុស

    យោងការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា ភាគីខាងប្រទេសរុស្ស៊ីបានយល់ព្រមធ្វើការចរចារជាមួយនឹងភាគីខាងអ៊ុយក្រែនហើយ ដោយគណៈប្រតិភូនៃប្រទសទាំង ២នឹងធ្វើការជួបប្រជុំគ្នានៅក្នុងប្រទេសបេឡារុស្សនៅម៉ោង ១០ ព្រឹកនេះ (ម៉ោងនៅក្នុងប្រទេសប្រទេសបេឡារុស)។ កិច្ចចរចារត្រូវបានកើតឡើងក្រោយលោកប្រធានាធិបតីបេឡារុស Aleksander Lukashenko ដែលបានដើរតួជាអាជ្ញាកណ្តាលបានហៅទូរស័ព្ទទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញដើម្បីសម្របសម្រួលក្នុងការកំណត់កិច្ចចរចារនេះ។

    ប្រភពខាងលើបានបញ្ជាក់ថា កិច្ចចរចាររវាងគណៈប្រតិភូនៃប្រទេសអ៊ុយក្រែននិងគណៈប្រតិភូនៃប្រទេសរុស្ស៊ីនឹងត្រូវរៀបចំឡើងនៅជិតទន្លេ Pripyat ដែលជាតំបន់ព្រំប្រទល់អ៊ុយក្រែននិងបេឡារុស។ មុនកិច្ចចរចារបានមកដល់លោកប្រធានាធិបតីបេឡារុស Aleksander Lukashenko បានប្រកាសថា យន្តហោះ ឧទ្ធម្ភាគចក្រ និងស្ថានីយ៍មីស៊ីលរបស់រស្ស៊ីទាំងអស់នឹងត្រូវផ្អាកធ្វើសកម្មភាពក្នុងអំឡុងពេលការធ្វើដំណើរទាំងទៅនិងមករបស់គណៈប្រតិភូអ៊ុយក្រែនដើម្បីធានាសុវត្ថិភាពជូនពួកគាត់។ គេសង្ឃឹមថា កិច្ចចរចារនេះនឹងអាចនាំមកនូវដំណោះស្រាយសមស្របមួយរវាងភាគីអ៊ុយក្រែននិងរុស្ស៊ី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

     

    Share This Post: