អន្តរជាតិ

រោងចក្រផលិតស្រាអ៊ុយក្រែនសម្រេចប្តូរពីផលិតស្រាទៅផលិតគ្រាប់បែបដបសាំងដើម្បីត្រៀមទប់ទល់ជាមួយរស្ស៊ី

BY
Pheakdey
February 28, 2022

អ៊ុយក្រែន៖ រោងចក្រផលិតស្រាមួយកន្លែងរបស់ប្រទេសអ៊ុយក្រែនបានសម្រេចធ្វើការផ្លាស់ប្តូរផលិតផលរបស់ខ្លួនដោយប្តូរពីផលិតស្រាទៅជាគ្រាប់បែកដបសាំង ដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនផលិតស្រា Pravda ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Lviv នៃប្រទេសអ៊ុយក្រែន ហើយនាពេលកន្លងមកផលិតផលស្រារបស់ក្រុមហ៊ុនមួយនេះមានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រភពខាងលើបានបន្តថា គ្រាប់បែបដបដែលក្រុមហ៊ុនផលិតស្រាខាងលើបានបានកែច្នៃឡើង​គឺជាការដាក់បញ្ចូលនូវល្បាយប្រេងកាតជាមួយនិងសាំងទៅក្នុងដបស្រាហើយគេបានយកក្រណាត់ទៅញាត់នៅមាត់ដបដើម្បីដុតបំផ្ទុះវា។ ដ្បិតគ្រាប់បែកប្រភេទនេះមិនសូវមានប្រសិទ្ធភាពខ្លាំងដូចគ្រាប់បែកដៃ តែវាក៏អាចបង្កជាគ្រោះថ្នាក់និងរបួសខ្លះផងដែរនៅពេលដែលវាផ្ទុះឡើង។ នាពេលកន្លងមកគ្រាប់បែកប្រភេទនេះត្រូវបានគេប្រទះឃើញមានការប្រើប្រាស់នៅតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយតាមធម្មតាវាត្រូវបានកែច្នៃឡើងដោយក្រុមប្រជាពលរដ្ឋទូទៅដែលត្រូវការអាវុធជាបន្ទាន់ ដូចជាក្នុងករណីធ្វើបាតុកម្មប្រឆាំងតវ៉ាជាមួយកម្លាំងសមត្ថកិច្ចជាដើម៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: