នៅអូស្ត្រាលី ទាំងមនុស្ស ទាំងសត្វ ត្រូវជាប់គាំងលើស្ពានមួយពេញមួយយប់ ក្រោយទឹកជំនន់ជន់លិចផ្តាច់ផ្លូវយ៉ាងឆាប់រហ័ស
- BY
- Pheakdey
- March 1, 2022
អូស្រ្តាលី៖ ពលរដ្ឋជាច្រើននាក់បានជាប់គាំងនៅលើស្ពានមួយកន្លែងអស់រយៈពេញមួយយប់ ក្រោយមានទឹកជំនន់មួយជន់លិចផ្តាច់ផ្លូវយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន 9 News នៅព្រឹកថ្ងៃអង្គារ ទី១ ខែមីនានេះ។ ហេតុការណ៍នេះបានកើតឡើងនៅលើស្ពាន Woodburn ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលី ខណៈក្រុមពលរដ្ឋដែលបានជាប់គាំងទាំងអស់នោះមានទាំងអ្នកបើកបររថយន្តនិងជិះផងដែរ។

យ៉ាងណាក្តី អាជ្ញាធរអូស្រ្តាលីមិនបានរាយការណ៍អំពីករណីមានជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះធម្មជាតិដ៏កម្រនេះទេ បើទោះជាវាបានកើតឡើងយ៉ាងឆាប់រហ័សលើសពីការរំពឹងទុកក៏ដោយ។ គិតត្រឹមពេលនេះ មានអ្នកជួយសង្គ្រោះជាច្រើននាក់និងទូកសង្គ្រោះជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីនាំយកពលរដ្ឋដែលកំពុងជាប់គាំងទាំងអស់នោះមកកាន់កន្លែងមានសុវត្ថិភាពឲ្យបានលឿនតាមតែអាចធ្វើបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ 9 News
- Share This Post:






