អន្តរជាតិ

នេះជាអត្ថន័យនៃនិមិត្តសញ្ញាអក្សរ “Z” នៅលើរថក្រោះ និងរថយន្តយោធាដែលរុស្ស៊ីបានបញ្ជូនទៅកាន់ទឹកដីអ៊ុយក្រែន (មានវីដេអូ)

BY
Pheakdey
March 2, 2022

រថក្រោះនិងរថយន្តយោធាជាច្រើនដែលរុស្ស៊ីកំពុងបញ្ជូនចូលទៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនត្រូវបានគេមើលឃើញថា មានបង្កប់នូវនិមិត្តសញ្ញាគួរឲ្យកត់សម្គាល់មួយគឺអក្សរ “Z” នៅចំកណ្តាលនៃយានជំនិះយោធាទាំងនោះ។ នាពេលកន្លងមកមានសាធារណៈជនជាច្រើនបានសម្តែងនូវការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះអក្សរ “Z” នោះ ថាតើវាបានបង្កប់នូវអត្ថន័យអ្វីខ្លះ? បើតាមបណ្តាញសារព័ត៌មាន Unilad បានចុះផ្សាយថា អក្សរ “Z” នោះអាចមានអត្ថន័យជាច្រើនដូចខាងក្រោមនេះ៖

សារព័ត៌មាន Sky News រាយការណ៍ថា អតីតប្រធានផ្នែកការពារជាតិ RUSI លោកសាស្ត្រាចារ្យ Michael Clarke បញ្ជាក់ថា ស្លាកសញ្ញានៅលើរថក្រោះទាំងនោះ គឺជាការសម្គាល់ទីតាំងភូមិសាស្រ្តដែលពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។

គាត់បាននិយាយថា “ជាញឹកញាប់និមិត្តសញ្ញាទាំងនេះគឺផ្អែកលើទីតាំង ដែលពួកគេនឹងទំនាក់ទំនង ដើម្បីទីតាំងដែលត្រូវធ្វើដំណើរឆ្ពោះទៅ។ ប្រសិនបើ​និមិត្តសញ្ញានោះ​គ្រាន់តែ​សម្គាល់​រថក្រោះ​ថា ​ជា​ជនជាតិ​រុស្ស៊ី ពួកគេ​អាច​ប្រើ​និមិត្តសញ្ញា​តែមួយ​ប៉ុណ្ណោះ។ ប៉ុន្តែវាមាននិមិត្តសញ្ញាផ្សេងៗគ្នាជាច្រើនដូចជាអក្សរ “Z ធម្មតា” អក្សរ “Z ក្នុងប្រអប់ការ៉េ” អក្សរ “V” និងអក្សរ “O” ជាដើម ដែលនិមិត្តសញ្ញានោះប្រាប់ពីទិសដៅដែលពួកគេត្រូវទៅ ឧទាហរណ៍ដូចជាទៅភាគឦសាន ឬភាគពាយព្យ។

រថយន្តយោធាជាច្រើនមាននិមិត្តសញ្ញាអក្សរ “Z” នៅក្នុងប្រអប់ការ៉េ ត្រូវបានគេប្រទះឃើញនៅនៅទីក្រុង Belgorod ក្នុង​ប្រទេស​រុស្ស៊ី។ ទីក្រុង Belgorod មានចម្ងាយតិចជាង 20 ម៉ាយពីព្រំដែនអ៊ុយក្រែន និង 45 ម៉ាយពីទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់ប្រទេស ដែលមានទីតាំងនៅភាគឦសាន ដែលត្រូវបានទាហានរុស្ស៊ីចូលឈ្លានពាកកាលពីម្សិលមិញ ថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅ៕

អត្ថបទ៖ ភក្តី

ប្រភព៖Unilad

Share This Post: