អន្តរជាតិ

កងទ័ពរុស្ស៊ីវាយដណ្តើមយកទីក្រុងដ៏សំខាន់មួយរបស់អ៊ុយក្រែនបានហើយ

BY
Pheakdey
March 3, 2022

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានវាយដណ្តើមយកទីក្រុងដ៏សំខាន់មួយរបស់អ៊ុយក្រែនបានហើយ ដែលនេះជាការដណ្តើមបានទីក្រុងជាលើកដំបូងផងដែររាប់ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុនមក។  ទីក្រុងមួយនេះមានឈ្មោះថា Kherson ​ស្ថិតនៅតំបន់ភាគជើងនៃប្រទេសអ៊ុយក្រែន ខណៈ Kherson ជាក្រុងកំពង់ផែដ៏សំខាន់មួយរបស់អ៊ុយក្រែន ព្រោះក្រុងមួយនេះមានទីតាំងភូមិសាស្រ្តនៅលើទន្លេ Dnieper និងនៅជិតសមុទ្រខ្មៅ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះរុស្ស៊ីបានដាក់ពង្រាយកងទ័ពនិងរថក្រោះចូលទៅក្នុងទីក្រុង Kherson រួចហើយ ក្រោយការវាយប្រហារដែលបានបណ្តាលឲ្យពលរដ្ឋស៊ីវិលនិងកងកម្លាំងអ៊ុយក្រែនជាង ៣០០នាក់បានស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនថា ក្រៅតែពីបាយវាយយកទីក្រុងខាងលើនេះ គិតត្រឹមពេលនេះកងទ័ពរុស្ស៊ីក៏បានឡោមព័ទ្ធទីក្រុង Mariupol ដែលជាទីក្រុងធំលំដាប់ទី ២របស់ប្រទេសអ៊ុយក្រែនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

 

Share This Post: