CDC ថៃព្យាករណ៍ថា តួលេខអ្នកឆ្លងកូវីដ-១៩ នៅថៃអាចកើនដល់ខ្ទង់ ១០០,០០០នាក់ក្នុងមួយថៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំនៅខែក្រោយនេះ
- BY
- Pheakdey
- March 4, 2022
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃបានព្យាករណ៍ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេថៃអាចនឹងកើនឡើងដល់ខ្ទង់ ១០០,០០០នាក់នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីថៃនៅពាក់កណ្តាលខែក្រោយនេះឬតាមធម្មតាគេតែងហៅថា “សង្ក្រាន្តថៃ” នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ គួររម្លឹកថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេថៃបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយបានកើនឡើងពីខ្ទង់ជាង ១ម៉ឺននាក់មកដល់ខ្ទង់ជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃ។
សម្រាប់របាយការណ៍នៅក្នុងថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះគឺអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៣,៨៣៤នាក់ និងស្លាប់ ៥៤នាក់។ គិតជាសរុបរួមត្រឹមពេលនេះ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសថៃមានជាង ២,៩ លាននាក់ និងស្លាប់សរុបជាង ២,៣ម៉ឺននាក់ ខណៈតួលេខអ្នកចាក់វ៉ាក់សាំងវិញគឺមានពលរដ្ឋថៃ ៧១,២ %បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងពលរដ្ឋ ២៩,៧% បានចាក់រហូតដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






