ពលរដ្ឋថៃមួយចំនួនស័្មគ្រចិត្តទៅជួយកងកម្លាំងអ៊ុយក្រែន
- BY
- Pheakdey
- March 5, 2022
ថៃ៖ ពលរដ្ឋថៃមួយចំនួនបានស្ម័គ្រចិត្តទៅចូលរួមជាមួយកងកម្លាំងអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងជាមួយនឹងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែមីនា ម្សិលមិញនេះ។ ការស្ម័គ្រចិត្តទៅចូលរួមជាមួយកងកម្លាំងយោធាអ៊ុយក្រែនពីសំណាក់ពលរដ្ឋថៃនេះបានកើតឡើងបន្ទាប់ពីស្ថានទូតអ៊ុយក្រែនកាលពីថ្ងៃទី ២៧ ខែកុម្ភៈកន្លងទៅបានប្រកាសអំពាវនាវតាមរយៈបណ្តាញសង្គម Facebook ឲ្យពលរដ្ឋបរទេសគ្រប់ជាតិសាសន៍ដែលជាមិត្តរបស់អ៊ុយក្រែន ឬអ្នកជាស្រលាញ់ប្រជាធិបតេយ្យនិងសន្តិភាពមកជួយកងកម្លាំងអ៊ុយក្រែនក្នុងលក្ខខណ្ឌស្ម័គ្រចិត្តដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ទ័ពរុស្ស៊ី។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋថៃប្រមាណជា ២០នាក់ហើយដែលបានទៅដល់ស្ថានទូតអ៊ុយក្រែនដើម្បីចុះឈ្មោះទៅចូលរួមជួយអ៊ុយក្រែនដោយស័្មគ្រចិត្ត ខណៈគេរំពឹងថានិន្នាការនេះនឹងបន្តកើតមានជាច្រើននាក់បន្ថែមទៀតផងដែរ។ លោក Dej អាយុ ៣៩ឆ្នាំ ដែលជាពលរដ្ឋថៃស័្មគ្រចិត្តទៅជួយអ៊ុយក្រែនម្នាក់បានប្រាប់ឲ្យដឹងថា គាត់ពិតជាស្អប់ខ្ពើមការឈ្លានពាននិងការគំរាមកំហែងពីសំណាក់ក្រុមប្រទេសដែលមានឥទ្ធិពលខ្លាំងមកលើប្រទេសទន់ខ្សោយណាស់ ដូចនេះហើយទើបគាត់មានទឹកចិត្តចង់ជួយកងកម្លាំងអ៊ុយក្រែនយ៉ាងមោះមុតតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






