ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋជាច្រើននៅតំបន់មួយនេះនាំគ្នាវះកាត់លក់ក្រលៀនរបស់ពួកគេរហូតគេហៅតំបន់នោះថា “ភូមិក្រលៀន”

    BY Pheakdey March 5, 2022
    ពលរដ្ឋជាច្រើននៅតំបន់មួយនេះនាំគ្នាវះកាត់លក់ក្រលៀនរបស់ពួកគេរហូតគេហៅតំបន់នោះថា “ភូមិក្រលៀន”

    អាហ្វហ្គានីស្ថាន៖ តំបន់មួយត្រូវបានគេហៅថា “ភូមិក្រលៀន” បន្ទាប់ពីពលរដ្ឋជាច្រើននៅក្នុងតំបន់មួននេះបានសម្រេចនាំគ្នាទៅវះកាត់លក់ក្រលៀនរបស់ពួកគេ។ យោងតាមបណ្តាញសារព័ត៌មាន CGTN បានបញ្ជាក់ “ភូមិក្រលៀន” គឺជាឈ្មោះដែលគេហៅសម្រាប់សំដៅទៅកាន់តំបន់ Injil ដែលមានទីតាំងនៅក្នុងក្រុង Herat នៃប្រទេសអាហ្វហ្គានីស្ថាន។

    ប្រភពខាងលើបានបញ្ជាក់ថា ចំពោះហេតុផលដែលពលរដ្ឋនៅក្នុងតំបន់មួយសម្រេចនាំគ្នាទៅលក់ក្រលៀនគឺដើម្បីទទួលបានប្រាក់សម្រាប់យកមកដោះស្រាយជីវភាពខ្វះខាត ដ្បិតស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេបានធ្លាក់ដល់ចំណុចលំបាកបំផុត៕

     

    អត្ថបទ៖​ ភក្តី

    ប្រភព៖ CGTN

    Share This Post: