ពលរដ្ឋអ៊ុយក្រែនបរាជ័យក្នុងការរត់ភៀសខ្លួនចេញពីក្រុង Mariupol ជាលើកទី ២ បើទោះជារុស្ស៊ីបានប្រកាសបទឈប់បាញ់ក្នុងក្រុងមួយនេះក៏ដោយ
- BY
- Pheakdey
- March 7, 2022
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនបរាជ័យក្នុងការរត់ភៀសខ្លួនចេញទីក្រុង Mariupol ជាលើកទី ២ បើទោះជារុស្ស៊ីបានប្រកាសឲ្យមានបទឈប់បាញ់នៅក្នុងទីក្រុងកំពង់ផែមួយនេះក៏ដោយ។ ការបរាជ័យក៏ព្រោះតែគ្រាប់ផ្លោងនិងការបាញ់ប្រហារនៅក្នុងទីក្រុងនៅតែបន្តកើតមាន ដែលជាការគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខណៈចំនួនអ្នកស្លាប់ក៏បន្តកើនឡើងផងដែរ។

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺវាមានរយៈពេល ១២ថ្ងៃហើយ ដែលរុស្ស៊ីបានបើកការវាយប្រហារចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយសង្គ្រាមនេះបានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណជា ១,៥លាននាក់បានសម្រេចរត់ភៀសខ្លួនចេញក្រៅប្រទេស ពលរដ្ឋរាប់រយនាក់បានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស។ ចំពោះប្រទេសដែលពលរដ្ឋអ៊ុយក្រែនបានភៀសខ្លួនទៅរស់នៅវិញគឺបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបដែលនៅជិតអ៊ុយក្រែន៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






