ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួនអាចបង្ហោះសារអំពាវនាវឲ្យមានអំពើហឹង្សាប្រឆាំងរុស្ស៊ីនិងកងទ័ពរុស្ស៊ី

    BY Pheakdey March 11, 2022
    Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួនអាចបង្ហោះសារអំពាវនាវឲ្យមានអំពើហឹង្សាប្រឆាំងរុស្ស៊ីនិងកងទ័ពរុស្ស៊ី

    ក្រុមហ៊ុន Meta នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram នៅក្នុងប្រទេសមួយចំនួនអាចបង្ហោះសារអំពាវនាវឲ្យមានអំពើហឹង្សាប្រឆាំងប្រទេសរុស្ស៊ីនិងកងទ័ពរុស្ស៊ីបាន  នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia ដែលបានចុះផ្សាយនៅព្រឹកថ្ងៃសុក្រ ទី១១ ខែមីនានេះ។ ការអនុញ្ញាតនេះនឹងត្រូវបានធ្វើឡើងតែក្នុងរយៈពេលខ្លីនិងត្រូវធ្វើឡើងដោយផ្អែកតែលើបរិបទរុស្ស៊ីឈ្លានពានអ៊ុយក្រែនប៉ុណ្ណោះ ខណៈតាមធម្មតាក្រុមហ៊ុន Meta មានគោលការណ៍ដាច់ខាតមួយគឺមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនអាចបង្ហោះសារដែលមានលក្ខណៈញុះញង់ឲ្យមានអំពើហឹង្សាជាសាធារណៈនោះទេ។

    ប្រភពខាងលើបានបន្តថា ការអនុញ្ញាតនេះនឹងត្រូវបានធ្វើឡើងសម្រាប់តែនៅក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ី និងប៉ូឡូញ ហើយខ្លឹមសារនៃសារដែលក្រុមហ៊ុន Meta នឹងអនុញ្ញាតឲ្យបង្ហោះនោះអាចមានដល់ការអំពាវនាវសម្រាប់ការស្លាប់របស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin  និងលោកប្រធានាធបិតីបេឡារុស្ស Alexander Lukashenko ទៀតផង។ តែយ៉ាណាក្តី ការបង្ហោះសារដែលមានខ្លឹមសាររហូតដល់ការស្លាប់នេះត្រូវបានអនុញ្ញាតដោយភ្ជាប់ជាមួយនិងលក្ខខណ្ឌមួយចំនួនដូចជា គោលដៅច្បាស់លាស់ ទីតាំងច្បាស់លាស់ និងវិធីសាស្រ្ត​ ពោលគឺខ្លឹមសារទាំងនោះនឹងមិនប៉ះពាល់ដល់សាធារណៈជនទូទៅក្រៅពីក្រុមមេដឹកនាំទាំង ២នាក់ខាងលើនេះឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: