អស្ចារ្យមែន! ជប៉ុនអាចដាំស្មៅលើខឿនបេតុងបាន ដោយកែច្នៃចេញផេះភ្នំភ្លើងមួយប្រភេទ មានប្រសិទ្ធភាពខ្ពស់ ហើយមានសោភ័ណភាពស្អាតទៀត
- BY
- Pheakdey
- March 11, 2022
ជប៉ុន៖ ផេះមួយប្រភេទដែលបានភាយចេញពីបំផ្ទុះភ្នំភ្លើងត្រូវបានអាជ្ញាធរជប៉ុនយកទៅកែច្នៃប្រើប្រាស់បានយ៉ាងមានប្រសិទ្ធបំផុត ខណៈដែលមនុស្សជាច្រើនតែងគិតថាផេះប្រភេទនេះគ្មានប្រយោជន៍នោះទេហើយក៏មិនដែលចាប់អារម្មណ៍យកវាមកសាកល្បងប្រើប្រាស់ដែរ។ យោងតាមគណនី Facebook រដ្ឋភិបាលជប៉ុនបានបញ្ជាក់ថា ផេះដែលគេកំពុងយកទៅប្រើប្រាស់យ៉ាងមានសក្តានុពលនេះត្រូវបានគេហៅថា “Shirasu” ហើយគិតត្រឹមពេលនេះផេះប្រភេទនេះត្រូវបានគេប្រើប្រាស់នៅលើតំបន់ដីគោកក្នុងទីក្រុង Kagoshima នៃប្រទេសជប៉ុនប្រហែលជា ៦០%ទៅហើយ។

ប្រភពខាងលើបានបន្តថា តាមធម្មជាតិផេះ “Shirasu” ជាប្រភេទដីស្តើង ផ្តល់ផលិតផលទាប តែនៅពេលដែលគេយកវាទៅកែច្នៃជាដុំបេតុងមួយប្រភេទគឺវាបានក្លាយជាដីដែលមានអំណោយផលបំផុតសម្រាប់ដំណាំស្មៅ ជាពិសេសប្រភេទស្មៅសម្រាប់ដាំលម្អតាមសួនក្នុងទីក្រុង។ គួររម្លឹកជូនថា ផេះ “Shirasu” ត្រូវបានអាជ្ញាធរជប៉ុនប្រើប្រាស់ក្នុងគម្រោងបៃតងក្នុងទីក្រុង Kagoshima ចាប់តាំងពីឆ្នាំ ២០០៦ មកម្លេះទើបរហូតមកទល់នឹងពេលនេះវាបានគ្របដណ្តប់លើផ្ទៃដីគោកក្នុងទីក្រុងសំខាន់មួយរហូតដល់ ៦០%៕



អត្ថបទ៖ ភក្តី
ប្រភព៖ The Government of Japan
- Share This Post:






