អន្តរជាតិ

ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនពលរដ្ឋជាង ៨០០នាក់ដែលបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន

BY
Pheakdey
March 14, 2022

រុស្ស៊ី៖ កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ម្សិលមិញនេះ ប៉ូលិសរុស្ស៊ីបានធ្វើការឃាត់ខ្លួនពលរដ្ឋជាង ៨០០ នាក់ដែលបានចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពដែលកងទ័ពរុស្ស៊ីបានឈ្លានពានចូលទៅក្នុងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។  ចលនាធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពដែលកងទ័ពរុស្ស៊ីបានបើកការឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែននេះបានកើនឡើងរយៈពេល ៣សប្តាហ៍មកហើយ និងបានកើតឡើងនៅតាមបណ្តាទីក្រុងសំខាន់ៗក្នុងប្រទេសរុស្ស៊ីចំនួន ៣៧កន្លែងផ្សេងគ្នាផងដែរ។

យោងទៅតាមរបាយការណ៍របស់ OVD-Info ដែលជា​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិទ្ធិ​មនុស្ស​ឯករាជ្យ​ប្រចាំនៅក្នុងប្រទេស​រុស្ស៊ី​បានបង្ហាញថា គឺមានពលរដ្ឋចំនួន ៨១៧នាក់ដែលត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ខណៈអ្នកទៅយកព័ត៌នៅក្នុងទីក្រុងមូស្គូមួយចំនួនក៏ត្រូវបានប៉ូលិសរុស្ស៊ីបណ្តេញចេញដែរ ប្រសិនបើពួកគេមិនបានបង្ហាញកាតជាអ្នកកាសែតឲ្យបានត្រឹមត្រូវនោះ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនប៉ូលិសរុស្ស៊ីបានធ្វើការបង្រ្កាបចលនាធ្វើបាតុកម្មដូចនេះគ្នាយ៉ាងចាស់ដៃ និងបានចាប់ខ្លួនពលរដ្ឋពលរដ្ឋប្រមាណជា ៥,០០០នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: