អន្តរជាតិ

អាឡឺម៉ង់នឹងទិញយន្តហោះចម្បាំង F-35 របស់អាមេរិក ៣៥គ្រឿង ក្រោយមើលឃើញការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន

BY
Pheakdey
March 16, 2022

អាឡឺម៉ង់៖ ប្រទេសអាឡឺម៉ង់បានសម្រេចទិញយន្តហោះចម្បាំងប្រភេទ F-35 ចំនួន ៣៥គ្រឿងពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីថ្ងៃទី ១៥ ខែមីនាម្សិលមិញនេះ។ ការបញ្ជាទិញនេះត្រូវបានប្រកាសជាសាធារណៈដោយលោកអធិការបតី Olaf Scholz ហើយវាក៏ជាការបញ្ជាទិញគ្រឿងសភាវុធក្នុងទំហំដ៏ធំបំផុតជាលើកដំបូងសម្រាប់ប្រទេសអាឡឺម៉ង់ផងដែរ។ បើតាមរដ្ឋាភិបាលអាឡឺម៉ង់បានបញ្ជាក់ថា ការសម្រេចចិត្តទិញយន្តហោះចម្បាំងទាំងនេះគឺជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិ ក្រោយពេលអាឡឺម៉ង់បានមើលឃើញពីការឈ្លានពានរបស់កងទ័ពរុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន។

 

លោកអធិការបតី Olaf Scholz បានឲ្យដឹងបន្ថែមថា​ យន្តហោះចម្បាំងប្រភេទ F-35 នេះនឹងត្រូវប្រើប្រាស់ជំនួយយន្តហោះចម្បាំងប្រភេទ Tornados ដែលជាយន្តហោះចម្បាំងស៊េរីចាស់ដែលអាឡឺម៉ង់ធ្លាប់ប្រើប្រាស់នាពេលកន្លងមក។​ អធិការបតី រួបនេះក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលអាឡឺម៉ង់បានសម្រេចបង្កើនការចំណាយលើវិស័យយោធាក្នុងទំហំទឹកប្រាក់ពី ៤៧ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២១ រហូតដល់ ១០០ពាន់លានអឺរ៉ូសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ។ គួរបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ F-35 មាន ៣កំណែផ្សេងគ្នាគឺកំណែ A, B និង C ខណៈកំណែ A មានសមត្ថភាពអាចបំពាក់នូវក្បាលនុយក្លែអ៊ែរបានទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN

Share This Post: