អន្តរជាតិ

សាំងឡើងថ្លៃខ្លាំងពេក! ប៉ូលិសអាមេរិកព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះករណីចោរលួចបូមសាំងចេញពីឡាន

BY
Pheakdey
March 17, 2022

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Boston25 News បានឲ្យដឹងថា ប៉ូលិសជាន់ខ្ពស់អាមេរិកបានធ្វើការព្រមានជាសាធារណៈទៅកាន់ជាប្រជាពលរដ្ឋដែលមានរថយន្តផ្ទាល់ខ្លួនឲ្យចេះការពារប្រេងសាំងនៅក្នុងរថយន្តរបស់ពួកគេ​ ដ្បិតថ្មីៗនេះសកម្មភាពនៃការលួចសាំងចេញពីរថយន្តបានកើតមានឡើងជាប​ន្តបន្ទាប់។ និន្នាការដ៏កម្រនេះបានកើតឡើងក្រោយពេលតម្លៃប្រេងសាំងនៅក្នុងទីផ្សារបានហក់ឡើងយ៉ាងគំហុកនៅទូទាំងពិភពលោក ខណៈនៅអាមេរិកសាំងមួយហ្គាឡុងមានតម្លៃរហូតដល់ ៤,៣ ដុល្លារ។

បើតាមប៉ូលិសអាមេរិកបានបញ្ជាក់ថា កំណើនតម្លៃសាំងដ៏ខ្ពស់កប់ពពកនេះបានជម្រុញឲ្យមានជនខិលខូចមួយចំនួនបែកគំនិតដើរលួចសាំងចេញពីរថយន្តរបស់អ្នកដទៃ ដោយក្រុមចោរទាំងនោះបានប្រើប្រាស់ប្រដាប់បូមសាំងយ៉ាងឆាប់រហ័ស និងមានករណីខ្លះក្រុមចោរបានធ្វើការខួងបាតរថយន្តទៀតផងដើម្បីបង្ហូរយកសាំង។ ឆ្លើយតបនឹងករណីលួចសាំងចេញពីរថយន្តនេះ ប៉ូលិសអាមេរិកបានណែនាំឲ្យម្ចាស់រថយន្តគ្រប់រូបត្រូវទិញឧបករណ៍ចាក់ការពារកន្លែងធុងសាំងរថយន្ត កុំចតរថយន្តនៅក​ន្លែងស្ងាត់ឬដាច់ឆ្ងាយពីគេពេក ហើយយកល្អគួរផ្អាកជិះរថយន្តមួយរយៈសិនតែម្តងដើម្បីការពារកុំឲ្យគេលួចសាំងផង និងដើម្បីកាត់បន្ថយការចំណាយលើការចាក់សាំងរថយន្តផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Boston25 News, abc7

Share This Post: