អន្តរជាតិ

ជប៉ុនជួបគ្រោះរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រ ដែលបណ្តាលឲ្យពលរដ្ឋ ២នាក់បាត់បង់ជីវិតនិង ៩៤នាក់ផ្សេងទៀតរងរបួស

BY
Pheakdey
March 17, 2022

ជប៉ុន៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីយប់ថ្ងៃពុធ ទី១៦ ខែមីនា ម្សិលមិញនេះប្រទេសជប៉ុនបានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលមានកម្រិតរញ្ជួយរហូតដល់ ៧,៣ រ៉ិចទ័រ។ គ្រោះរញ្ជួយដីបានវាយប្រហារនៅលើតំបន់កោះភាគខាងជើងនៃអាណាខេត្ត Fukushima ខណៈគ្រោះធម្មជាតិមួយនេះបានបណ្តាលឲ្យមានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតនិង ៩៤នាក់ផ្សេងទៀតត្រូវរងរបួស។

ក្រៅតែពីមានអ្នកស្លាប់និងរបួសហេតុការណ៍អកុសលមួយនេះក៏បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនផ្សេងទៀងផងដែរ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធមួយចំ​នួនត្រូវបានបំផ្លាញ ពលរដ្ឋប្រហែលជា ២លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈចរន្តដឹកជញ្ចូនមួយចំនួនត្រូវបានកាត់ផ្តាច់ផងដែរ។ លោកអ្នកអាចទស្សនាសកម្មភាពមួយចំនួននៃហេតុការណ៍រញ្ជួយដីនេះដូចក្នុងវីដេអូខាងក្រោម៖

 

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: