អន្តរជាតិ

ថៃប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយជាមួយកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីប្រភេទ “ដែលតាក្រុង”

BY
Pheakdey
March 18, 2022

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃបានប្រកាសឲ្យដឹងថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយជាមួយនឹងមេរោគនៃជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីប្រភេទ “ដែលតាក្រុង” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនានេះ។ បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា​ ក្នុងអំឡុងពេលនេះក្រុមអ្នកជំនាញថៃនិងអង្គការសុខភាពពិភពលោកកំពុងតាមដានការវិវឌ្ឍន៍របស់វ៉ារ្យ៉ង់ថ្មីមួយនេះយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីត្រៀមដាក់ចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុនពេលមេរោគបានចម្លងចូលទៅក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ។

រដ្ឋមន្ត្រីសុខាភិបាលរូបនេះបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរថៃបានត្រៀមឧបរកណ៍វេជ្ជសាស្រ្ត ថ្នាំ វ៉ាក់សាំង និងវិធានការសំខាន់ៗជាច្រើន ដែលគេអាចយកមកប្រើប្រាស់ឬអនុវត្តបានភ្លាម ប្រសិនបើវ៉ារ៉្យង់ “ដែលតាក្រុង” ផ្ទុះឡើងខ្លាំងនៅតាមសហគមន៍ ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បើទោះជាមានការត្រៀមខ្លួនដើម្បីឆ្លើយតបនឹង “ដែលតាក្រុង” ក៏ពិតមែន តែពលរដ្ឋគ្រប់រូបមិនត្រូវមានគំនិតសន្តិភាពនិយមជាមួយនឹងមេរោគខ្លាំងពេលនោះទេ ពោលគឺត្រូវតែចេះបន្តការពារខ្លួន តាមដានសុខភាពរបស់ខ្លួន និងព្យាយាមកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺចំពោះខ្លួនឯងឲ្យនៅទាបបំផុតតាមតែអាចធ្វើទៅបាន៕

 អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: