អន្តរជាតិ

បះសក់! មីស៊ីលមួយគ្រាប់របស់រុស្ស៊ីបានធ្លាក់ចូលក្នុងផ្ទះបាយរបស់ពលរដ្ឋអ៊ុយក្រែន សំណាងណាស់មិនផ្ទុះ (មានវីដេអូ)

BY
Pheakdey
March 22, 2022

អ៊ុយក្រែន៖ យោងតាមវីដេអូមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Daily Mail បានបង្ហាញថា មានមីស៊ីលមួយគ្រាប់របស់កងទ័ពរុស្ស៊ីបានធ្លាក់ចូលទៅក្នុងផ្ទះបាយរបស់ពលរដ្ឋអ៊ុយក្រែនម្នាក់ ហើយអ្នកដែលបានទស្សនាវីដេអូនេះរួចសុទ្ធតែបានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ព្រោះគិតថាគ្រាប់មីស៊ីលនោះទំនងជាអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតមនុស្ស។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងទីក្រុង Kharkiv។ យ៉ាងណាក្តីប្រភពខាងលើមិនបានរាយការណ៍ថា គ្រាប់មីស៊ីលនោះបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាម្នាក់នោះទេ បើទោះជាគ្រាប់មីស៊ីលបានធ្លាក់ចុះតាមដំបូលផ្ទះនិងធ្លាយរហូតដល់ឡាបូលាងចានក្នុងផ្ទះបាយក៏ដោយ។ រហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញផ្នែកដោះមីនអ៊ុយក្រែនបានទៅយកគ្រាប់មីស៊ីលនោះចេញវិញហើយ ខណៈផ្ទះដែលជាកន្លែងកើតហេតុនោះក៏មិនបានរងនូវការបំផ្លាញធ្ងន់ធ្ងរដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ ​Daily Mail

Share This Post: