អន្តរជាតិ

ផ្អែកលើការទស្សន៍ទាយរបស់លោកយាយ Baba Vanga ធ្លាប់បានបង្ហាញថា លោក វ្ល៉ាឌីមៀ ពូទីន នឹងក្លាយជា “ម្ចាស់នៃពិភពលោក”

BY
Pheakdey
March 28, 2022

តាមការទស្សន៍ទាយរបស់លោកយាយ Baba Vanga បានបង្ហាញថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងក្លាយជាម្ចាស់នៃពិភពលោក (Lord of the World) នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយកាសែត Daily Mail នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា លោកយាយ Baba Vanga ត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកទស្សន៍ទាយព្រឹត្តិការណ៍ធំៗនៅលើពិភពលោក ព្រោះនាពេលកន្លងមានព្រឹត្តិការណ៍ពិភពលោកមួយចំនួនសុទ្ធតែបានកើតឡើងដូចអ្វីដែលលោកយាយបានព្យាការណ៍ទុកកាលពីជាង ៤០ឆ្នាំមុន។

លោកយាយ Baba Vanga គឺជាជនជាតិប៊ុលហ្គារី ពិការភ្នែកទាំងសងខាង ហើយរូបគាត់បានស្លាប់កាលពីឆ្នាំ ១៩៩៦ ក្នុងជន្មាយុ ៨៤ឆ្នាំ ពោលគឺមានរយៈពេល ២៦ឆ្នាំមកហើយ បើគិតមកទល់នឹងពេលនេះ។ តាមការកត់ត្រាអំពីកំណត់ហេតុរបស់លោកយាយ Baba Vanga  បានបង្ហាញថា កាលពីឆ្នាំ ១៩៧៩ លោកយាយធ្លាប់បានទស្សន៍ទាយថា ប្រទេសរុស្ស៊ីនឹងក្លាយជាអ្នកគ្រប់គ្រងពិភពលោកក្នុងពេលអនាគត។ ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ និងក្នុងករណី ដែលការទស្សន៍ទាយមួយនេះបានក្លាយជាការពិតមែននោះគឺមានន័យថា រុស្ស៊ីនឹងឈ្នះសង្គ្រាមនៅអ៊ុយក្រែន និងបន្តទៅគ្រប់គ្រងពិភពលោក ហើយវាក៏មានន័យថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងក្លាយជាម្ចាស់នៃពិភពលោកផងដែរ។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកនិពន្ធ Valentin Sidorov លោកយាយបាននិយាយថា ភាពរុងរឿងរបស់រុស្ស៊ី គឺមិនអាចប៉ះពាល់បានឡើយ បើហ៊ានតែប៉ះពាល់ច្រើនពេក នឹងនាំឲ្យមានមនុស្សរងគ្រោះច្រើន។ សារព័ត៌មាន BirminghamLive ក៏បានរាយការណ៍ថា គ្មាននរណាម្នាក់អាចបញ្ឈប់ប្រទេសរុស្ស៊ីបានទេ។ លោកយាយមានប្រសាសន៍ទៀតថា “អ្វីៗទាំងអស់នឹងរលាយដូចជាទឹកកក មានតែម្នាក់គត់ដែលមិនត្រូវបានប៉ះពាល់គឺ រុស្ស៊ី។

លោកយាយក៏ធ្លាប់ធ្វើការទស្សន៍ទាយដ៏គួរឱ្យភ័យខ្លាចអំពីសង្គ្រាមលោកលើកទី៣ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដ៏មានសក្តានុពលផងដែរ។

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

 

 

Share This Post: