សង្គម

កត្តញ្ញូមែន! នារីម្នាក់ ចំណាយពេលសន្សំលុយជាង ១០ឆ្នាំ ដើម្បីធ្វើរឿងមួយនេះជូនអ្នកម្តាយជាទីស្រឡាញ់

BY
autoadmin
April 9, 2022

សឹង្ហបុរី៖ ការដែលធ្វើអោយឳពុកម្តាយមានសេចក្តីសុខនោះមិនមែនជារឿងដែលពិបាកឡើយក្នុងនាមយើងជាកូន ដោយអាចធ្វើបានតាមបែបងាយៗ ដូចជាធ្វើជាមនុស្សល្អចំពោះសង្គម មិនធ្វើអោយម្តាយឳពុកពិបាកចិត្ត លុះពេលធំឡើងក្រោយពេលជួបភាពជោគជ័យហើយ អាចជូនជាកាដូនាឱកាសពិសេសផ្សេងៗទៅកាន់អ្នកមានគុណទៅតាមលទ្ធភាព។ តួយ៉ាង ដូចរឿងរ៉ាវមួយដែលបានកើតឡើងនៅក្នុងប្រទេសសឹង្ហបុរី ក្រោយពេលដែលកូនស្រីម្នាក់បានខឹតខំប្រឹងប្រែងសន្សំលុយជាង ១០ឆ្នាំដើម្បីទិញកាបូបម៉ាកល្បីដែលអ្នកម្តាយស្រឡាញ់ជាកាដូជូនគាត់បានសម្រេច ក្រោយឆ្លងកាត់នៅការអត់ធ្មត់ ប្រឹងសន្សំលុយតាំងពីវ័យសិក្សា រហូតដល់ចូលធ្វើការ ទីបំផុតនាងបានសម្រេចបំណងប្រាថ្នាជូនដល់អ្នកម្តាយ។

ដោយរឿងរ៉ាវខាងលើនេះត្រូវបានបង្ហាញជាវីដេអូផុសនៅក្នុងសង្គម TikTok  @minxchen_ បណ្តាលអោយមានអ្នកចូលមកចែករំលែក និង សរសើរមិនដាច់ពីមាត់ នៅក្នុងវីដេអូនោះដែរនាងបានសរសេរសាររៀបរាប់ថា៖ « កាលពីនាងនៅសិក្សាថ្នាក់បឋមសិក្សានាងបានដើរទៅផ្សារទំនើបជាមួយអ្នកម្តាយ ពេលនោះដែរអ្នកម៉ាក់បានចង្អុលទៅកាបូបមួយដែលបានតាំងនៅក្នុងហាងហើយបាននិយាយឡើងថា កូនមើលកាបូបម៉ាកនោះន៎ស្អាតខ្លាំងណាស់ ម៉ាក់ចូលចិត្តបែបនឹង ដូច្នេះនាងក៏បានតបវិញថា បើម៉ាក់ស្រឡាញ់តោះយើងនាំគ្នាចូលទៅមើលតែម្តងទៅ ប៉ុន្តែអ្នកម្តាយបានបដិសេធដោយលើកហេតុផលឡើងថា ម៉ាក់អត់ចង់ចូលទៅមើលទេ ម៉ាក់ស្លៀកពាក់មិនសមរម្យសោះមិនសាកសមនឹងដើរចូលហាងទំនើបបែបនេះទេ ហើយនាងក៏មិនយល់ថាហេតុអ្វីបានជាម៉ាក់គិតបែបនេះ រួចនាងក៏បានតាំងចិត្តចំពោះខ្លួនឯងថា ក្រោយពីនាងធំឡើងអាចរកលុយមើកថែខ្លួនឯងបានហើយ នាងនឹងមិនធ្វើអោយអ្នកម្តាយជាទីស្រឡាញ់មានអារម្មណ៍បែបនេះទៀតឡើយជាដាច់ខាត»

អត្ថបទ៖ Bee
ប្រភព៖sanook
 

Share This Post: