សង្គម

បរាជ័យមិនជាបញ្ហា! ក្មេងប្រុសវ័យត្រឹមតែ ១១ឆ្នាំ ក្លាយជាម្ចាស់ហាងទាំងវ័យក្មេង ក្រោយបរាជ័យក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោកមួយ

BY
autoadmin
April 11, 2022

ថៃ៖ ទោះបីជាបានធ្លាក់នៅក្នុងកម្មវិធីប្រឡងធ្វើម្ហូបលំដាប់ពិភពលោក Master chef junior Thailand ក៏ដោយ ក៏មិនព្រមចុះចាញ់ដែរ សម្រាប់ក្មេងប្រុសម្នាក់ដែលមានចិត្តស្រឡាញ់ចូលចិត្តចំអិនអាហារ មានឈ្មោះថា «ហ្វីជី ក្រីតតិផាត»ដែលមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។

កុមារា ហ្វីជី បានក្លាយជាម្ចាស់ហាងទាំងវ័យក្មេង បន្ទាប់ពីឳពុកម្តាយក៏បានសម្រេចចិត្តបើកហាងឱ្យ ដោយសារចិត្តស្រឡាញ់និងតស៊ូ និងមានការលើកទឹកចិត្ត រួមទាំងមានការជ្រោមជ្រែងពីគ្រួសារ។

ជាមួយគ្នានេះដែរលោក មុនថៀន​ សិរិផុងព្រីដា អាយុ៤២ឆ្នាំ ជាឳពុករបស់ហ្វីជី បានរៀបរាប់ថា កូន ហ្វីជីចង់បើកហាងតាំងពីអាយុ ៨ឆ្នាំ តាំងពីប្អូនបានចូលរួមប្រឡងធ្វើម្ហូបនៅកម្មវិធី Master chef Junior Thailand មកម្ល៉េះ។ កាលនោះដែរលោកស្មានតែកូននិយាយលេងតាមបែបក្មេងៗ ប៉ុន្តែក្រោយមក គឺមិនពិតឡើយគឺកូនលោកនិយាយមែន ទើបលោកមិនរារាំងកូនឡើយ ព្រមទាំងលើកទឹកចិត្តនិងព្រមជំរុញកូនតែម្តង។ លោកចង់អោយកូនបានជ្រើសរើសអនាគតដោយខ្លួនឯង ដោយលោកបានគិតថា កូនកាន់តែយល់ដឹងប៉ុណ្ណា​ គឺកាន់តែជាដើមទុនជីវិតសម្រាប់កូនប៉ុណ្ណោះដែរ។

ដោយលោក មុនថៀន សិរិព្រីដា បានបន្ថែមទៀតថា លោកមិនត្រឹមតែបង្កើតជាមូលដ្ឋានគ្រឹះនៃរបររកសុីអោយកូនតែម្យ៉ាងទេ ពោលគឺមិនមែនទិញមកបើកអោយលក់តែមួយមុខនោះទេ តែលោកបានរៀបផែនការ គម្រោងទីផ្សារនៃការលក់ កំណត់ដើមទន់ បង្កើតប្រ៊ែនសម្រាប់ខ្លួនឯងយ៉ាងសន្សឹមៗ ដោយពឹងទៅលើបទពិសោធន៍នៃការធ្វើការរបស់លោកផ្ទាល់ នោះគឺការ«ចាប់ផ្តើមលក់ពីតូចៗជាមុនសិន ដោយការធ្វើសាច់ដោតចង្កាក់លក់តាមអនឡាញអោយមានគេស្គាល់ច្រើនឡើងៗជាមុន ទើបលោកសម្រេចចិត្តបើកជាហាងដែលមានទីតាំងជាក់លាក់តែម្តង។

មុខរបរនេះដែរ គឺលោកមិនចង់ដាក់សម្ពាធអោយកូនទេ ដោយសមាជិកក្នុងគ្រួសារទាំងអស់គឺជួយគ្នាដោយមិនរើសអើងការងារឡើយ ហើយពីដំបូងមានប្រាក់ខែជូនទាំងអស់គ្នា រហូតក្រោយមកទៀតទើបលោកចាប់ផ្តើមទទួលបុគ្គលិកជាបន្តបន្ទាប់។

ចំណែក ហ្វីជី បានលើកទឹកចិត្តដល់បងៗប្អូនៗដែលមានបំពងចង់បើកហាងទាំងអស់អោយដឹងថា «បើកដំបូងមានអតិថិជនមិនច្រើនទេ ប៉ុន្តែត្រូវតែអត់ធ្មត់ និងកំណត់គោលដៅអោយបានច្បាស់លាស់នោះ យើងនឹងជោគជ័យជាមិនខាន»៕

អត្ថបទ៖ Bee
ប្រភព៖sentangsedtee

Share This Post: