សង្គម

មិនសរសើរមិនបាន! បុរសម្នាក់ខំតស៊ូប្រែវាសនាខ្លួនពីកូនចៅគេរហូតក្លាយទៅជាចៅកែ បោះដុំបន្លែតាមបណ្តាផ្សារទំនើបធំៗ រកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗ

BY
autoadmin
April 10, 2022

ថៃ៖ បុរសជនជាតិថៃម្នាក់មានឈ្មោះថា អាថីត សែនសុងខ្រាម បុរសវ័យ៤២ឆ្នាំរូបនេះ បានជោគជ័យលើមុខជំនួញមួយដែលខ្លួននឹកស្មានមិនដល់ ដោយបានផ្លាស់ប្ដូរវាសនាខ្លួនឯងពីកូនចៅគេ មកជាថៅកែបោះដុំបន្លែខ្នាតធំ។

មុនពេលទទួលបានជោគជ័យបុរសជនជាតិថៃរូបនេះបានរៀបរ៉ាប់អំពីជីវប្រវត្តិរបស់លោកថា៖

“កាលពីដំបូងឡើយលោកត្រឹមតែជាអ្នកបោះបន្លែ «ស្ពៃក្តោប »ក្រោយកន្ទុយឡានដែលដឹកមកពីខេត្តឈៀងរ៉ាយអោយថៅកែមកលក់នៅផ្សារសុីម៉ុមមឿងតែប៉ុណ្ណោះ។ តែដោយពឹងលើការយល់ដឹងនិងបទពិសោធន៍ពីការងារនេះគួរសម លោកក៏បានសម្រេចចិត្តយកលុយដែលបានសន្សំបានចំនួន១ពាន់ដុល្លារ មកជួលតូបលក់បន្លែ ប៉ុន្តែលោកលក់មិនបានឡើយ”

លោកបានបន្តថា៖ “ដោយសារតែកាលនោះ លោកមិនបានដឹងពីការឡើងចុះនៃតម្លៃបន្លែក្នុងមួយថ្ងៃៗ ដូចជា ថ្ងៃណាដែលបន្លែទម្លាក់មកច្រើនគឺនឹងមានតម្លៃធូរ ចំណែកថ្ងៃណាដែលមិនសូវមានបន្លែទម្លាក់មកគឺមានតម្លៃថ្លៃ។ មួយវិញទៀតលោកមិនទាន់មានម៉ូយ ព្រោះលោកទើបតែបើកលក់ថ្មីៗ។ ប៉ុន្តែទោះបីជាបែបនឹងក៏ដោយ លោកមិនដកថយរឺបាក់ទឹកចិត្តឡើយ លោកប្រើភាពអត់ធ្មត់និងការព្យាយាមខ្ពស់ រហូតនៅទីបំផុតឱកាសដ៏ល្អសម្រាប់លោកក៏បានមកដល់ ដោយសារតែផ្សារដែលលោកកំពុងលក់នោះបានផ្លាស់ប្តូរយុត្តសាស្រ្តទីផ្សារបែបសម័យថ្មី ទើបលោកប្រញ៉ាបើទៅចុះឈ្មោះព្រោះលោកចង់មានតូបជារបស់ខ្លួនឯង ហើយលោកសំណាងល្អដែលចាប់លេខបានទីតាំងល្អ(កាច់ជ្រុង)ល្មម”។

“ខ្ញុំបានតាំងចិត្តថា អតិថិជនរបស់ខ្ញុំត្រូវតែទទួលបានបន្លែគុណភាពល្អ រួមទាំងសេវាកម្មល្អផងដែរ ដោយយើងត្រូវយកចិត្តទុកដាក់ចំពោះភ្ញៀវ ដូចជា ជួយកាន់ឥវ៉ាន់ភ្ញៀវទៅដាក់ឡាន ក៏ដូចជា ណែនាំហាងផ្សេងក្នុងករណីដែលលោកមិនមានលក់ ព្រោះលោកគិតថា អ្នកលក់ទាំងអស់គឺសុទ្ធតែជាគ្រួសារតែមួយ ទោះបីថ្ងៃនេះគេមិនមែនជាអតិថិជនយើង ប៉ុន្តែថ្ងៃក្រោយគេប្រាកដជាមកទិញយើង”។

យ៉ងណាមិញបច្ចុប្បន្ន លោកមានលក់បន្លែចំនួន២មុខគឺ ស្ពៃក្តោប និងស្ពៃបូកគោ គឺលោកលក់ដាច់ខ្លាំង ដោយបន្លែទាំងពីរមុខនេះគឺដឹកមកពីបណ្តាខេត្តក្នុងស្រុក។ មួយវិញទៀតលោកបោះដុំបន្លែអោយផ្សារទំនើប Golden Place , Big C ហើយលោកថែមទាំងថែមផ្គត់ផ្គង់ធំៗ ដល់ហាង ហាងបាយ ហាងសាច់អាំងផងដែរ ដោយក្នុង ១ខែលោកអាចរកចំណូលបានប្រមាណជា ១មុឺនដុល្លារ(នៅមិនទាន់បានដកចំណាយផ្សេងៗ)៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee

ម្នាក់ម្នាក់ពីកូនចៅគេក្លាយទៅជាចៅកែ បោះដុំបន្លែតាមបណ្តាផ្សារទំនើប

Share This Post: