សង្គម

គ្រូតន្រ្តីដ៏ល្បីម្នាក់ ត្រូវផ្អាកអាជីពមកលក់សាច់អាំង និងទឹកសណ្ដែក ដើម្បីដោះបំណុលរាប់ម៉ឺនដុល្លារ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩

BY
autoadmin
April 11, 2022

ថៃ៖ «ខ្ញុំជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យ ហើយក៏បានធ្វើដំណើរក្នុងនាមជាអ្នកដឹកនាំតន្រ្តីទៅបង្រៀនតន្រ្តីទូទាំងអាសុី ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរដោយសារតែការរីករាលដាលនៃកូវីដ-១៩ បណ្តាលអោយខ្ញុំបាត់បង់ការងារទាំងអស់ ដោយមិនអាចធ្វើដំណើរទៅណាបាន ពេលនោះដែរខ្ញុំស្រ្តេសណាស់ ទាំងបំណុលទាំងថ្លៃសាលារបស់កូនខ្ញុំទាំង២នាក់ជាង ២ពាន់ដុល្លាទៀត។» ទាំងនេះគឺជាសារដែលបង្ហាញពីរឿងក្នុងចិត្តដែល លោក ឃីង សុកីត មានវ័យប្រមាណជាង៤០ឆ្នាំ បានផុសពីដើមហេតុនៃការចាប់ផ្តើមរបរថ្មីនេះ។

លោកឃីងបានរៀបរាប់បន្តថា «កាលពីកូវីដរាតត្បាតរយៈពេល ២ទៅ ៣ខែដំបូងរូបលោកអាចទប់ទល់បាន ប៉ុន្តែក្រោយពេលឈានដល់ខែទី៤ ធនាគារដែលធ្លាប់ជាមិត្ត ក៏ក្លាយទៅជាម្ចាស់បំណុលខលមកទារលុយរហូតធ្វើឱ្យរូបលោកចាប់ផ្តើមមានវិបត្តិ។ ដើម្បីជាការដោះស្រាយវិបត្តិលើកនេះលោក ឃីង បានគិតរកអាជីពថ្មី ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ទើបខាងម្តាយក្មេករបស់លោក បានណែនាំអោយលក់សាច់ជ្រូកអាំងដោតចង្កាក់ដែលម្តាយក្មេកមានរូបមន្តបែបរសជាតិបុរាណ ឬរសជាតិដើមអោយ ព្រមជាមួយនឹងរូបមន្តទឹកសណ្តែករសជាតិឈ្ងុយឆ្ងាញ់ដែលជារូបមន្តបែបបុរាណ»។ ក្រោយពីសម្លឹងឃើញទីផ្សារនាពេលនេះលោកគិតថា៖ ” ទោះបីជាយ៉ាងណាក៏ដោយ បើចង់លក់របស់ឆ្ងាញ់ត្រូវតែ មានអនាម័យ មានគុណភាព រសជាតិឆ្ងាញ់តម្លៃសមរម្យ គឺអាចទាក់ទាញអតិថិជនបានហើយ”។

លោកឃីងបានបន្តទៀតថា៖ «ពីដំបូងខ្ញុំលក់សាច់ជ្រូកអាំងតែម្នាក់ឯង នៅតាមមាត់ផ្លូវដើរក្បែរផ្សារ គឺប្រើតុបត់ធម្មតាក្នុងការដាក់លក់។ ទម្រាំតែបានរសជាតិស្មើរដៃគ្នានេះ គឺបានចំណាយសាច់ជ្រូកអស់ច្រើនគីឡូណាស់ ដោយសារតែការលក់ខុសពីការធ្វើញុំាតាមគេហដ្ឋាន គ្រប់យ៉ាងគឺត្រូវរសជាតិដដែលមិនប្រែផ្លាស់»

លោកបានបន្តទៀតថា «ក្រោយពីលក់សាច់ជ្រូកអាំងបានមួយរយៈក៏នឹកចង់រកចំណូលបន្ថែមទើបចេញជាទឹកសណ្តែកច្រកដបកែវមកលក់បន្ថែម ដោយមានរូបមន្តតពីលោកយាយមកដាក់លក់ផ្គួបគ្នា មានទាំងបែបក្តៅនិងបែបត្រជាក់។ លោកលក់បែបនឹងរយៈពេល១ឆ្នាំជាង រហូតអាចពង្រីកសាខាច្រើនកន្លែង ហើយរហូតអាចដោះបំណុលជាង ៦មុឺនដុល្លាបានសម្រេច។ លោកបាននិយាយថា លោកតែងជួបនឹងការបាក់ទឹកចិត្តរាល់ថ្ងៃដោយសារតែការលក់ដូរនេះ គឺហត់ណាស់ខុសពីការងារពីមុនរបស់គាត់ ប៉ុន្តែលោកតែងនឹកដល់ប្រពន្ធកូនជានិច្ចដើម្បីជាកម្លាំងជំរុញអោយរូបលោករស៊ូរហូតទទួលបានជោគជ័យដូចពេលនេះ»

ចុងក្រោយលោកឃីង បានណែនាំដល់ប្រិយមិត្តទាំងអស់ថា៖ « ប្រសិនបើចង់លក់ដូរអ្វីមួយកុំគ្រាន់តែគិត កុំគិតច្រើន ហើយកុំខ្លាច ចាប់ផ្តើមលក់ពីតូចៗជាមុនសិន ហើយត្រូវអត់ធ្មត់ និងតស៊ូនោះគោលដៅគឺនៅមិនឆ្ងាយឡើយសម្រាប់យើង»៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee

Share This Post: