ខ្មែរណូត

ស្វែងរក

  • សង្គម

    ការកាត់ហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរ គឺដោយសារកត្តាបែបនេះ

    BY Khmernote Media November 26, 2018
    ការកាត់ហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរ គឺដោយសារកត្តាបែបនេះ

    យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋាននអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ តាមទីតាំងនានាដូចខាងក្រោម៖

    + កាត់ដកហូត និងកាត់ក្រីមែកឈើចំនួន១៥ដើមនៅក្នុងបរិវេណប្រាសាទបាភួន

    + កាត់ដកហូត និងកាត់ក្រីមែកឈើចំនួន១៤ដើមនៅក្នុងភូមិនគរក្រៅ

    + កាត់ក្រីមែកដើមផ្លៀក០១ដើម នៅមុខស្នាក់ការតំបន់ការពារទេសភាពអង្គរ

    ការងារទាំងនេះចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់បញ្ចប់ការងារ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay