សង្គម

ហាមដាច់ខាតបង្ហោះដ្រូន នៅតំបន់ភូមិសាស្ត្រនេះក្នុងរាជធានីភ្នំពេញ

BY
Khmernote Media
November 26, 2018

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណណៈ ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញស្នើរឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់ ដោយពុំត្រូវឲ្យមានការបង្ហោះ Drone នៅក្នុងតំបន់រាជធានីភ្នំពេញ ជាពិសេសតំបន់ជុំវិញផ្លូវហោះហើររបស់យន្តហោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ចំពោះយន្តហោះ។ ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕

អត្ថបទ៖ សេម

Share This Post: