ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញមឹកនាំចូលពីថៃ មានសារធាតុគីមី ដាក់លក់នៅខេត្តសៀមរាប

    BY Khmernote Media November 27, 2018
    រកឃើញមឹកនាំចូលពីថៃ មានសារធាតុគីមី ដាក់លក់នៅខេត្តសៀមរាប

    ខេត្តសៀមរាប៖ កាលពីនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ដោយទទួលបានកិច្ចសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅក្នុងផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដែលមានទីតាំងនៅ ភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប។

    មន្រ្ដីកាំកុងត្រូលបានធ្វើការវិភាគបឋមដោយប្រើតេស្ដឃីតទៅលើម្ហូបអាហារចំនួន ១៦ គំរូ ដូចជា៖ សណ្តែកបណ្តុះ សរសៃមីលឿង មីលឿងសំប៉ែត លត គុយទាវសរសៃ (ធំ-តូច) គុយទាវ (ភ្នំពេញ, បាត់ដំបង) ប្រហិតសាច់គោ ជ្រក់ស្ពៃ ខ្ញីហាន់ មឹក ៣គំរូ បង្គា ២គំរូ។

    ជាលទ្ធផល៖ មន្រ្ដីកាំកុងត្រូលបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ក្នុងមឹក ដែលមានផ្ទុកសារធាតុ Formaline និងបានធ្វើកំណត់ហេតុដកហូតចំនួន ៣.៥០ គីឡូក្រាម។ ជាមួយគ្នានោះដែល មន្រ្តីជំនាញបានធ្វើការណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពិសេស សូមកុំផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីហាមឃាត់មកដាក់តាំងលក់ ព្រោះនាំអោយប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay